សេវាកម្សាន្ត AK2 Online សិរីសួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

April 10, 2023

កាន់តែសប្បាយ និងកាន់តែរីករាយឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ថោះ​(ទន្សាយ)​​ បញ្ចស័ក ព.ស. ២៥៦៦

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ពួកយើងនឹងមាន ការ​ផ្ដល់​ជូន​នូវ​សម្ភារៈ​ជាច្រើនទៅកាន់ប្រិយមិត្តរបស់ សេវាកម្សាន្ត AK2 Online ដោយគ្រាន់តែបើកចូលទៅក្នុងសេវាកម្សាន្ត AK2 Online រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែ មេសា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ក្នុងនោះផងដែរ ក៏មានការដាក់លក់សម្ភារៈពិសេសៗជាច្រើនដែលមានរយៈពេលទៅតាមថ្ងៃនីមួយៗ គឺចាប់ផ្ដើមនៅថ្ងៃទី១១ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានខាងក្រោមដូច ៖

  • ការទទួលបានសម្ភារៈ ដោយគ្រាន់តែបើកចូលទៅកាន់សេវាកម្សាន្ត AK2 Online
  • មានការដាក់លក់សម្ភារៈបញ្ចុះតម្លៃ​ (Discount sale)
  • មានការដាក់លក់សម្ភារៈជាអចិន្ត្រៃយ៍ (Permanent sale)

តារាងលក់រហូតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ មហាប្រសើរ​ កើតមានចំពោះ អ្នកទាំងអស់គ្នា។

ឆ្នាំថ្មី របកគំហើញថ្មី សូមអោយលោក-អ្នកប្រកបដោយសុខភាពល្អបរិបូណ៍ ជម្នះគ្រប់ឧបសគ្គ​ និងសេចក្ដីគោរពស្រឡាញ់ច្រើនអនេក ទទួលបានការអភិវឌ្ឍថ្មី និង​ជោគ​ជ័យ​ថ្មី​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​រុង​រឿង​ទាំង​អស់​គ្នា​។

សូមកុំភ្លេចណា !! ចូលរួមលេងសេវាកម្សាន្ត AK2 Online នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

SABAY សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ អ្នកទាំងអស់គ្នា សូមជួបតែសុខសុវត្ថិភាពក្នុងការធ្វើដំណើរ​​ ចៀសឆ្ងាយពីជំងឺកូវីដ-១៩​ និងសូមប្រកបដោយ​ ពុទ្ធពរ បួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

សូមអគុណ