កម្ពុជាត្រៀមខ្លួនឈ្នះជាស្រេចពីសង្គ្រាមនៅម៉ាឡេស៊ី

February 1, 2012

នេះនែ៎! វីដេអូបង្ហាញពីការតាំងចិត្តយកឈ្នះអោយបាននៅប្រទេសម៉ាឡេស៊ីរបស់ក្រុម The HellGate និង Red Boy Club។ តើមានអ្វីពិសេសទៅ?

កំពូល​អ្នក​ប្រយុទ្ធ​ទាំងពីរ​ក្រុម The HellGate និង Red Boy Club ក្រោយ​ពី​វាយ​រៀប​នៅ​កម្ពុជា ពេល​នេះ​ពួក​គេ​ត្រៀម​ខ្លួន​ទៅ​សមរភូមិ​លំដាប់​អន្តរជាតិ​ហើយ​។ នៅ​ថ្ងៃ​ទី​១៤​ដល់​១៥​មករា​ខាង​មុខ​នេះ​ The HellGate និង Red Boy Club នឹង​ជួប​ជាមួយ​ជើង​ខ្លាំង​១០​ក្រុម​ផ្សេង​ទៀត​មក​ពី​ប្រាំមួយ​ប្រទេស​ផ្សេង​ គ្នា​នៅ​លើ​ទឹក​ដី​ម៉ាឡេស៊ី​។

ក្នុង​វីដេអូ​ឃ្លីប​នេះ ​The HellGate និង Red Boy Club បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​ពី សកម្មភាព​ប្រយុទ្ធ​ ក្រាញ​ននៀល​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ ស្មារតី​ក្រុម​ ការ​រៀប​យុទ្ធសាស្ត្រ ល្បិច​កល​កម្ចាត់​សត្រូវ ឈុត​ឆាក​ស៊ី​សាច់​ហុត​ឈាម​លើ​សមរភូមិ ដោយ​ភាព​អង់​អាច​ក្លាហាន​របស់​ពួក​គេ។

ចាំ​អី​ទៀត​ចុច​មើល​ទាំងអស់​ គ្នា​បន្តិច​មើល៍ ដើម្បី​គាំទ្រ​ខ្មែរ​គ្នា​យើង!

{bo_videojs width=580] height=[320] autoplay=[false] preload=[true] loop=[true] video_mp4=[media/video/10.mp4] video_webm=[http://video-js.zencoder.com/oceans-clip.webm] video_ogg=[http://video-js.zencoder.com/oceans-clip.ogg] flash=[media/video/10.mp4] image=[media/video/1.png] image_visibility=[true]}

 

មាន​អារម្មណ៍​យ៉ាង​ម៉េច​ដែរ បន្ទាប់​ពី​មើល​វីដេអូ​ចប់? តើ The HellGate និង Red Boy Club មាន​សង្ឃឹម​ឈ្នះ​ដែរ​ឬទេ? ចំពោះ​មិត្ត​យុវវ័យ​វិញ តើ​មាន​គាំទ្រ​ក្រុម​ណាមួយ​ហើយ​ឬ​នៅ? ចង់​ឲ្យ​ក្រុម​ណា​ឈ្នះ?​ ហេតុ​អ្វី? ចុះ​ចង់​ធ្វើ​ជា​ក្រុម​តំណាង​កម្ពុជា​ទៅ​ប្រកួត​ជាមួយ​បរទេស​ជា​លក្ខណៈ​ អន្តរជាតិ​ទេ? តស់​​ចាប់​ផ្តើម​ចូល​ទៅ​កាន់​ Page Sabay លើ Facebook ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ និង​ការ​ជូន​ពរ​នានា​ដល់​ពួក​គេ៕