AK War Journal: AKខ្មែរត្រៀមឈ្នះពីការប្រកួតនៅម៉ាឡេស៊ី

February 1, 2012

នេះនែ៎! វីដេអូ​បង្ហាញ​ពី​ការ​តាំង​ចិត្ត​យក​ឈ្នះ​អោយ​បាន​នៅ​ម៉ាឡេស៊ី​របស់ក្រុម​ តំណាង​របស់​កម្ពុជា​ទាំង​ពីរ​ គឺ​The Hell’s Gate និង Red Boy Club។តើមានអ្វីពិសេសទៅ?

កំពូលអ្នកប្រយុទ្ធទាំងពីរក្រុម The Hell’s Gate និង Red Boy Club ក្រោយ​ពី​វាយ​រាប​នៅ​កម្ពុជា ពេល នេះ​ពួក​គេ​ត្រៀម​ខ្លួន​ទៅ​សមរភូមិ​លំដាប់​អន្តរជាតិ​ហើយ។ នៅ​ថ្ងៃ​ទី១៤ ដល់​១៥ ខែ​មករា​ខាង​មុខ​នេះ The Hell’s Gate និង Red Boy Club នឹង​​ជួប​​ជាមួយ​​ជើង​ខ្លាំង ១០​ក្រុម ផ្សេង​​ទៀត​​មក​​ពី​​ប្រាំមួយ ​ប្រទេស ផ្សេង​គ្នា​នៅ​លើទឹកដីម៉ាឡេស៊ី។

សមាជិកទាំងពីរក្រុមមើលវីដេអូឃ្លីបរបស់ពួកគេដោយយកចិត្តទុកដាក់

ក្នុង​វី​ដេអូឃ្លីប​នេះ​ក្រុម​ The Hell’s Gate និង Red Boy Club បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ​ពី ​សកម្មភាព​​ប្រយុទ្ធ​​ ក្រាញ​ននៀល​តស៊ូ ជម្នះ​រាល់​ឧបសគ្គ​ ស្មារតី​ក្រុម កា​ររៀប​យុទ្ធសាស្ត្រ ល្បិច​កល​កម្ចាត់​សត្រូវ ​ឈុត​​ឆាក​ស៊ីសាច់​ហុតឈាមលើសមរភូមិ ដោយភាពអង់អាចក្លាហានរបស់ពួកគេ។