ក្នុងន័យពង្រឹងសមត្ថភាព ស្មារតី ក៏ដូចជាយុទ្ធសាស្ត្រប្រកួតដណ្ដើមពានរង្វាន់AK អន្តរជាតិដែលនឹងប្រារព្ធទៅពាក់កណ្ដាលខែមករា ឆ្នាំ២០១២ខាងមុខនេះ។
លោក ណិប បុល ដែលធ្លាប់មានបទពិសោធន៍ធ្វើសឹកសង្គ្រាម បានចំណាយពេលដ៏មានតម្លៃ ធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ យុទ្ធសាស្ត្រ ច្បាប់ទាហានពិត និងវិធីសាស្ត្រដទៃទៀតដើម្បីកម្ចាត់សត្រូវលើសមរភូមិប្រកបដោយ ជោគជ័យ ដល់បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីប្រកួតទាំងពីរក្រុមចំនួន១០ នាក់។
លោកលើកឡើងថា “កម្លាំងកាយ កម្លាំងចិត្ត កម្លាំងស្មារតី ត្រូវរួមបញ្ចូលតែមួយបើចង់ធ្វើទាហាន និងហ៊ានពលីសព្វបែបយ៉ាង ទើបអាចសម្រេចជោគជ័យឲ្យក្រុម ឬប្រទេសជាតិទាំងមូលបាន”។
AK ជាការកម្សាន្តអនឡាញមួយប្រភេទដែលបង្កប់ទៅដោយ ការធ្វើសឹកសង្គ្រាមដោយប្រើប្រាស់សព្វាចម្បាំងមានទាំងអាវុធធុន ខ្លី ធុនវែង និងគ្រាប់បែកជាដើម៕