AK War Journal: កន​យើង! លិខិត​ឆ្លង​ដែន​រៀបរយ​ឬ​នៅ?​

February 1, 2012

រយៈពេល​សេសសល់ មុន​ថ្ងៃ​ប្រកួត​ឈាន​មក​ដល់ ក្រុម​វាយ​រាប​តំណាង​កម្ពុជា The Hell’s Gate និង Red Boy Club ដែល​ត្រូវ​ទៅ​ប្រកួត​ដណ្ដើម​ជើងឯក​លំដាប់​អន្តរជាតិដែល​ប្រារព្ធ​ឡើង​រយៈពេល ​ពីរ​ថ្ងៃ គឺ​ ១៤-១៥ ខែ​​មករា ២០១២ នៅ​ប្រទេស​ម៉ាឡេស៊ី​ខាង​មុខ​នេះ បាន​ត្រៀម​ខ្លួន​ហើយ​ជា​ស្រេច​បូក​រួម​ទាំង​ការ​ហាត់​សម ពង្រឹង​ចំណុច​ខ្វះខាត និង​ការ​ហ្វឹកហាត់​ជា​ច្រើន។ ចុះ​ចំណែក​លិខិត​ឆ្លង​ដែន​វិញ​ពួក​គេ​រៀបចំ​រៀបរយ​ហើយ​ឬ​នៅ?

សំរិទ្ធ ថាន់ណាន់

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុម The Hell’s Gate សំរិទ្ធ ថាន់ណាន់​បាន​និយាយ​ប្រាប់​គេហទំព័រ​សារព័ត៌មាន ​Sabay​ថា ពួក​គេ​បាន​ទទួល​លិខិត​ឆ្លង​ដែន​គ្រប់​គ្នា​អស់​​ហើយ​កាល​ថ្ងៃ ទី ២៥ ខែ ​ធ្នូ​កន្លង​ទៅ​នេះ​ចំពោះ​បួន​នាក់​ទើប​នឹង​ធ្វើ​ថ្មី នៅ​ការិយាល័យ​កណ្ដាល​របស់​ក្រុម​ហ៊ុន​Sabay។ ប្រធាន​ក្រុម​ដដែល​បាន​បន្ត​ថា រូប​គេ​ផ្ទាល់ ក៏​ដូច​ជា​ក្រុម​របស់​ទាំងអស់​គ្នា មាន​អារម្មណ៍​សប្បាយ​ចិត្ត​ក្រៃលែង ដែលSabay​ បាន​ផ្គត់​ផ្គង់​ទាំង​ថ្លៃ​ស្នាក់​នៅ ការ​ហូប​ចុក​ បូករួម​ទាំង​ថ្លៃ​ចំណាយ​នានា​លើ​ការ​ធ្វើ​ដំណើរ​ទាំង​ទៅ​ទាំង​មក។

ងាក​មក​រក​ លីម ហេង​ ដែល​ជា​អ្នក​មាន​សំណាង​មួយ​រូប​ក្នុង​ចំណោម​បី​នាក់​ដែល​ឈ្នះ​សំបុត្រ​ទៅ​ ចូលរួម និង​គាំទ្រ​ក្រុម​ទាំង​ពីរ​នៅ​ម៉ាឡេស៊ី ពី​អ្នក​ផ្ញើ​សារ​គាំទ្រ​ការ​ប្រកួត​AKវគ្គ​ផ្ដាច់​ព្រ័ត្រនា​ពេល​កន្លង​ទៅ​ រាប់​ពាន់​នាក់ បាន​បញ្ជាក់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ដូច្នេះ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​បង ដែល​ទៅ​គាំទ្រ​ខ្មែរ​ក្រុម​តំណាង​ខ្មែរ​ផង ទៅដើរលេង​ផង…មិន​គិត​ថា​ឈ្នះ​ទេ ព្រោះ​អ្នក​ផ្ញើ​សារ​ច្រើន”។

បូវីន

ចំណែក​ឯ បូវីន មាន​នាទី​ជា​ប្រធាន​ក្រុម Red Boy Club បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន​ប្រាប់​បែប​នេះ​ថា ”ក្រុម​ខ្ញុំ​ក៏​បាន​Passport អស់​ហើយ​ដែរ គឺ​យើង​រង់ចាំ​តែ​ថ្ងៃ​ធ្វើ​ដំណើរ​ទៅ​ប្រកួត ប៉ុណ្ណោះ”។

Ula Piller ជា​ប្រធាន​ផ្នែក​ទី​ផ្សារ​ប្រចាំ​ក្រុម​ហ៊ុន​ Sabay បាន​និយាយ​ថា​ Sabay មាន​មោទនភាព​ណាស់​ដែល​បាន​រុញច្រាន​យុវជន​កម្ពុជា​ឲ្យ​មាន​ឱកាស​បង្ហាញ​ភាព​ ឆ្លាត​វៃ​ និង​សក្ដានុពល​របស់​ខ្លួន​លើ​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា ជាពិសេស​ការ​ស្វែង​យល់​ និង​រុករក​លើ​បណ្ដាញ​ Internet។ Ula ក៏បាន​បន្ថែម​ថា “ខ្ញុំ​សង្ឃឹម​ថា ក្រុម​ខ្មែរ​នឹង​នាំ​យក​ជោគជ័យ​ត្រឡប់​មក​មាតុភូមិ​វិញ”។

សកម្មភាពផ្ដល់លិខិតឆ្លងដែន និងVCD

ថតរូបអនុស្សាវរីយ៍

កំពូល​អ្នក​ ប្រយុទ្ធ​ទាំង​ពីរ​ក្រុម និង​អ្នក​ឈ្នះ​សំបុត្រ​ទាំង​បី​រូប​ នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រទេស ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី​១៤​ ខែ​មករា​ ខាង​មុខ​នេះ​ហើយ។ ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ ក្រុម​ហ៊ុន​ជា​អ្នក​រ៉ាប់រង​សម្រាប់​ការ​ប្រកួត​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុម​ហ៊ុន​ក៏​បាន​ផ្ដល់​ជា​ VCD និយាយ​ពី​ការ​ប្រកួត​នានា​ នា​ពេល​កន្លង​ទៅ ដែល​នឹង​ត្រៀម​យក​ទៅ​បង្ហាញ​នៅ​ម៉ាឡេស៊ី ទុក​ជា​អនុស្សាវរីយ៍៕