AK War Journal: អាថ៌កំបាំង​របស់​ក្រុម​ Red Boy Club

February 1, 2012

ក្រុម​ជើង​ខ្លាំង​ដែល​ជាប់​លេខ​២ ​ពី​ការ​ប្រកួត​ AK Cambodian National Championship កន្លង​មកនេះ បាន​បង្ហាញ​ពី​ស្នៀត​កំពូល និង​ភាព​ខ្វះ​ចន្លោះ​របស់​ក្រុម ក្នុង​សមរភូមិ ​AKអនឡាញ ។ ចង់​ដឹង​ថា តើ​ក្រុម​ Red Boy Club មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​អ្វី​ខ្លះ?

ប្រធាន​ក្រុម​ របស់ Red Boy Club បាន​និយាយ​ថា ៖ “សហការ​គ្នា​ល្អ ហើយ​យុទ្ធសាស្ត្រ​​ក៏​អាច​ចាត់​ទុក​ថា​ប៉ិន​ប្រសប់​បាន​ដែរ”។ ប្រធាន​ក្រុម​បាន​បន្ថែម​ទៀត​ថា ទឹក​ដៃ​របស់​ពួក​ខ្ញុំ​គឺ​ចេះ​ប្រើ​អាវុធ ស្មើ​ដៃ​គ្នា ហើយ​ពូក​ខ្ញុំ​មាន​តួនាទី​ការពារ​ក្រុម​រៀង​ៗ​ខ្លួន នៅ​ពេល​ដែល​ចូល​ទៅ​សមរភូមិ។ ចំពោះ​យុទ្ធសាស្រ្ដ​វិញ RBC ត្រូវ​បាន​បែង​ចែក​តួនាទី​យ៉ាង​ច្បាស់លាស់​សម្រាប់​ក្រុម​ទាំង​មួល​ ដែល​នៅ​ក្នុង​នោះ​គឺ​មាន​ម្នាក់​ជា​ដើរ​ចូល​ទៅ​សមរភូមិ​មុន​គេ ហើយ​មាន​ម្នាក់​ទៀត​ចាំ​គប់​គ្រាប់​បែក​ចូល​ទៅ​ទីតាំង​សត្រូវ ក្រៅពីនោះ​សមាជិក​ដែល​នៅ​សល់​គឺ​នៅ​ចាំ​ជួយ​អ្នក​ដែល​បាន​ដើរ​ចូល​ទៅ​ សមរភូមិ​មុន​គេ។ ក្រៅ​ពី​យុទ្ធសាស្ត្រ​ខាងលើ ក្រុម ​RBC ក៏​មាន​ជំនាញ​បាញ់​ស្ទាក់​គូ​សត្រូវ​បាន​យ៉ាង​រហ័ស​ ពូកែ​ខាង​ស្ដាប់​សំឡេង​ជើង​របស់​សត្រូវ និង​ជំនាញ​ខាង​គប់​គ្រប់បែក​ផងដែរ។

ទោះបី​ជា​ ចំណុច​ខ្លាំង​នៃ​ក្រុម RBC មាន​យុទ្ធសាស្ត្រ​ល្អ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​កើត​ឡើង​ជៀស​មិន​ផុត។ ជុំវិញ​ចំណុច​ខ្វះខាត​នេះ ប្រធាន​ម្នាក់​នេះ​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​ពួក​យើង​ទើប​តែ​មាន​សមាជិក​ថ្មី​ក្នុង​ក្រុម ហើយ​បញ្ហា​ត្រង់​ថា”ពួក​យើង​ហាត់​បាន​តែ​មួយ​ថ្ងៃ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ព្រោះ​យើង​មិន​អាច​ចោល​ការ​សិក្សា​បាន​ឡើយ” ។

ចំណុច​មួយ​ទៀត ​គឺ ក្រុម​ RBC កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ស្រាវ​ជ្រាវ​រក​វិធីសាស្ត្រ​ថ្មី​ ព្រោះ​ក្នុង​ពេល​ប្រកួត​តែង​មាន​បញ្ហា​ចៃដន្យ​កើត​ឡើង។

Red Boy Club ​ជា​ក្រុម​ជើង​ខ្លាំង​មួយ​ក្នុង​ចំណោម​​ពីរ​ក្រុម​ ដែល​ជា​អ្នក​ឈ្នះ​ជើង​ឯក​ក្នុង​ការ​ប្រកួត​ AK Online កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ហើយ​សព្វ​ថ្ងៃ​នេះ ពួក​គេ​កំពុង​តែ​ហ្វឹកហាត់​ និង​រក​វិធីសាស្រ្ត​ថ្មី​​បន្ថែម​ទៀត​ ដើម្បី​រួម​ដំណើរ​ជាមួយ​ក្រុម​ជើ់ងឯក The Hell’s Gateដើម្បី​ត្រៀម​ទៅ​ប្រកួត ​វគ្គ​ជម្រុះ​អន្តរជាតិ ជាបន្ត​ទៀត​នៅ​ប្រទេស​ម៉ាឡេស៊ី​ពាក់កណ្ដាល​ខែ​មករា ខាង​មុខ​នេះ។