បន្ទាប់ពីលក្ខខណ្ឌ ទី១ ដល់ ទី៥ បានបកស្រាយរួចមក យើងនៅសល់ពីចំណុចចុងក្រោយពីរទៀត ដែលមិនទាន់មកស្រាយជូនមិត្តអ្នកគាំទ្រសេវាកម្សាន្ត AK Online ក៏ដូចជាក្រុមជើងឯកទាំងពីរ ដែលកំពុងតែត្រៀមខ្លួនទៅប្រកួតនាពេលខាងមុខនេះ។ តើលក្ខខណ្ឌចុងក្រោយទាំងពីរនេះ និយាយពីអ្វីខ្លះ?
លក្ខខណ្ឌទី៦៖ គឺនិយាយពីបញ្ហាផ្សេងៗដែលកើតមានឡើងដោយចៃដន្យក្នុងពេលកំពុង ប្រកួត ដូចជា Disconnections, crashes និងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេល ប្រកួត នោះអ្នកចូលរួមប្រកួតអាចចូលទៅក្នុងការប្រកួតវិញបានក្នុងរយៈ ពេល២នាទី។ ប្រសិនបើគ្រប់រយៈពេល២នាទីហើយ អ្នកប្រកួតនៅតែពុំចូលក្នុងការប្រកួតវិញនោះ ពិន្ទុ និងម៉ោងប្រកួតត្រូវរក្សាទុកនៅអ្នកកាត់សេចក្ដី ហើយប្រសិនបើអ្នកដែលបានដាច់ connections, crashes និងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់នោះ ធ្វើការត្រលប់ចូលទៅមិនបាន គឺអាចរង់ចាំនៅវគ្គចុងក្រោយបន្តទៀត បន្ទាប់ពីលើកទីមួយ។
ជាធម្មតា Bug ផ្សេងៗតែងតែកើតមានស្ទើរគ្រប់សេវាកម្សាន្តអនឡាញ ដូច្នេះលក្ខខណ្ឌទី៧ គឺសំដៅទៅលើការបំពានប្រើប្រាស់ Bug ។ ចំពោះអ្នកចូលប្រកួតមួយណា ដែលបានដឹងពី Bug ដែលមាននៅក្នុងសេវាកម្សាន្តមួយនេះ ហើយព្យាយាមប្រើ Bug នោះដើម្បីជាគុណប្រយោជន៍នៅក្នុងការប្រកួតនោះ ការប្រើប្រាស់នេះត្រូវហាមឃាត់ជាដាច់ខាត។ ប្រសិនបើ Bug នោះគ្មាននរណាដឹង ហើយវាបង្ហាញឡើងក្នុងសេវាកម្សាន្តមួយនេះនៅពេលប្រកួត អ្នកប្រកួតអាចសួរអ្នករៀបចំកម្មវិធីដើម្បីឲ្យបញ្ឈប់ការប្រកួត។ អ្នករៀបចំកម្មវិធីនឹងសម្រេចចិត្តថា តើត្រូវប្រកួតសារជាថ្មី ឬក៏បន្តការប្រកួត។
លក្ខខណ្ឌនៃ ការប្រកួតនៅលើឆាកអន្តរជាតិ គឺបង្កើតឡើងដើម្បីអោយក្រុមចូលរួមប្រកួតទាំងអស់ ដើម្បីប្រយុទ្ធគ្នាដណ្ដើមជើងឯកក្នុងកម្មវិធី AK World Championship រយៈពេលពីរថ្ងៃ គឺទី ១៤-១៥ ខែ មករា ខាងមុខនេះដែលមាន ៦ ប្រទេសចូលរួមមានដូចជា ម៉ាឡេស៊ី (ម្ចាស់ផ្ទះ) ថៃ ចិន ឥណ្ឌូណេស៊ី សិង្ហបុរី និងកម្ពុជា។
សង្ឃឹមថាការ ប្រកួតនាពេលខាងមុខនេះ នឹងមិនមានអ្វីជាការរាំងស្ទះដល់ក្រុមទាំងពីរដែលតំណាង ប្រទេសកម្ពុជាយើងទេ។