AK War Journal: ថ្ងៃ​នេះ​​ទី ១២ ហើយ!!!

February 1, 2012

សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ The Hell’s Gate និង​Reb Boy Club (RBC) អ្នក​ឈ្នះ​សំបុត្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​ចំនួន​បីនាក់ ព្រម​ទាំង​ក្រុមការងារ​Sabay នឹង​ឡើង​យន្តហោះ​ទៅ​ម៉ាឡេស៊ី ដើម្បី​បង្ហាញ​ពី​ទឹកដៃ សមត្ថភាព ​និង​ចំណេះ​ដឹង​ ក៏​ដូចជា​ភាព​វៃ​ឆ្លាត​របស់​ខ្លួន​លើ​ផ្នែក បច្ចេកវិទ្យា​អនឡាញ ដល់​បណ្ដា​ក្រុម​ ១០ ផ្សេង​ទៀត តំណាង​ប្រទេស​ចូលរួម​៥ ផ្សេង​ទៀត។
ថ្ងៃ ​ទី សុក្រ ទី ១៣ ខែ មករា ២០១២ ម៉ោង ៨ ព្រឹក កុំ​ភ្លេច​ជួប​ពួក​គេ​នៅ​អាកាសយានដ្ឋាន​ទាំង​អស់​គ្នា​ ដើម្បី​លើក​ទឹកចិត្ត​ដល់​ពួកគេ។

ប្រទេស​ដែល​ ត្រៀម​នឹង​បង្ហាញ​វត្តមាន​នៅ​ម៉ាឡេស៊ី​ថ្ងៃ​ទី ១៤-១៥ មករា​នេះ រួមមាន កម្ពុជា ចិន ឥណ្ឌូនេស៊ី សិង្ហបូរី និង​ថៃ ដែល​មួយ​ក្រុមៗ​មាន​ក្រុម​តំណាង​របស់​ខ្លួន​ចំនួន​ពីរ​ក្រុម។