សកម្មភាព​កក្រើក​កោះ​ពេជ្រ CNC វគ្គ​ជម្រុះ​ភ្នំពេញ !

September 6, 2012

CNC AK និង JX Online វគ្គ​ជ្រុះ​ភ្នំពេញ​ទើប​តែ​បញ្ចប់​ទី​ថ្មីៗ​នេះ ហើយ​សកម្មភាព​កក្រើក​ទាំង​អស់​នេះ ត្រូវ​បាន​ផ្ដិត​ជាប់ទាំងស្រុង​តាម​រយៈ​ Sabay TV ដោយ​រួម​មាន​ទាំង​ការ​ Update នូវ Version ថ្មីៗ​នៃ​សេវា​កម្សាន្ត JX II , AK Online , Mongol និង Avatar ថែម​ទៀត​ផង។ តើ​ប្រិយមិត្ត​ដឹង​ទេ ក្រុម​អ្នក​ក្លាហាន​ដែល​បាន​ទៅ​ប្រកួត​នៅ​កោះ​ពេជ្រ​ មាន​សកម្មភាព​ប្រកួត​បែប​ណា​ខ្លះ ?

Sabay TV បាន​ផ្ដិត​យក​សកម្មភាព​ទាំង​ក្រុម​អ្នក​ក្លាហាន JX II និង AK Online ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​តទល់​ជាមួយ​ដៃ​គូ​ប្រកួត​របស់​ខ្លួន ដើម្បី​ដណ្ដើម​គ្នា​យក​កៅអី​ម្នាក់​មួយ ក្នុង​ការ​ឈាន​ទៅ​រក​ការ​ប្រកួត​ប្រចាំ​ប្រទេស។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ CNC វគ្គ​ជម្រុះ​ភ្នំពេញ​នេះ ក៏​មាន​វត្តមានកំពូលតារាចម្រៀងកំពុង​ពេញ​និយមផង​ដែរ គឺ​កញ្ញា សុគន្ធ និសា អមដំណើរ​ដោយ​ការ​បង្ហាញ​ក្បាច់​រាំប្លែកៗ បែប NinJa ​ពី​ក្រុម Tinytoones ថែម​ទៀត​ផង។

អ្វី​ដែល​ពិសេស​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ ម៉ុងហ្គោល បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​រង្វាន់​Ford Fiesta​ ដែល​មាន​តម្លៃ​ជា​​ទឹក​ប្រាក់ ជាង ៣ ម៉ឺន​ដុល្លារ​​អាមេរិកដែល​ស្កាត់​មក​តាំង​ពីខេត្ត​បាត់ដំបង ។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា តើ​អ្នក​ឈ្នះ​នោះ ជា​អ្នក​ទី​ក្រុង​ភ្នំពេញ អ្នក​មក​ពី​ខេត្ត​សៀមរាប ឬ​ក៏​មក​ពី​ខេត្ត​បាត់​ដំបង ?​ ចង់​ដឹង​ច្បាស់​ ! សូម​តាម​ដាន​ Sabay TV តាម​រយៈ​វីដេអូ​ឃ្លិប​ខាង​ក្រោម​នេះ៖