ជើង​ខ្លាំង AK online CNC វគ្គ​ជម្រុះ​ជុំទីIIIភ្នំពេញ !

September 7, 2012

AK Onlineការ​ប្រកួត​ជម្រុះ​នៅ​ទី​ក្រុង​កោះពេជ្រ​នេះ មាន​តែ​ចំនួន ៤ ក្រុម​ប៉ុណ្ណោះ ហើយ​ទី​បញ្ចប់​មាន ២ ក្រុម​ត្រូវ​ធ្វើ​​ដំណើរ​ឆាក​ចេញ​ពី​សមរភូមិ​ CNC បន្ទាប់​ពី​ចាញ់​​ក្រុម​ជើង​ខ្លាំង​ ២ ក្រុម​ទៀត។ ជើង​ខ្លាំង​ ២ ក្រុម​ដែល​បាន​ផ្ដួល​គូ​ប្រកួត​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ឈ្មោះ​ MDAmbulance និង MDGoodBye។
                                                                      ក្រុមMDAmbulance

ក្រុមMDGoodBye

ក្រុម​ដែល​បាន​ទទួល​ជ័យ​ជំនះ​ពី​ការ​ប្រកួត​ខាង​លើ​នេះ គឺ​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ CNC វគ្គ​ចុង​ក្រោយ​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ក្រុម​ជើង​ខ្លាំង​មក​ពី ៣ តំបន់​ដូច​ជា ខេត្ត​សៀមរាប ខេត្ត​បាត់​ដំបង និង​រាជធានី​ភ្នំពេញ។ អ្វី​ដែល​ពិសេស​ជាង​នេះ ក្រុម​ទទួល​ជ័យ​ជំនះ​ទាំង​អស់ ក៏​ទទួល​បាន​រង្វាន់​សរុប​ជា​ទឹក​ប្រាក់​មួយ​ក្រុម ១០០ ដុល្លារ​អាមេរិក​ផង​ដែរ ពី​ CNC វគ្គ​ជម្រុះ​ជុំ​ទី ៣ សម្រាប់​ AK Online និង​ទី២ សម្រាប់ JX II ៕