ខណៈពេលដែលក្រុមជើងខ្លាំងទាំងពីរកំពុងតែត្រៀមខ្លួនទៅប្រកួត បន្តនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែមករាខាងមុខនេះ អាថ៌កំបាំងនៃជំនាញ ក្នុងការប្រើប្រាស់អាវុធរបស់ពូកគេនឹងត្រូវបានបកស្រាយជូន ប្រិយមិត្តទាំងអស់គ្នា ដើម្បីបង្ហាញពីអ្វីដែលពួកគេមានសម្រាប់ឈានទៅកាន់ឆាកអន្តរជាតិ។ តើក្រុមទាំងពីរនេះ មានជំនាញអ្វីខ្លះ សម្រាប់ឈានទៅដល់ឆាកប្រកួតអន្តរជាតិ?
“ ចំពោះខ្ញុំជាមនុស្សលំដាប់ទីបី ក្នុងការដើរចូលទៅក្នុងសមរភូមិ ” នេះជាការលើកឡើងរបស់ ថាន់ណាន់ ដែលជាប្រធានក្រុម The Hell’s Gate ។ ថាន់ណាន់ បានប្រាប់មក Sabay ថា គេមានជំនាញប្រើអាវុធ AK 47 ចំណែកឯមូលហេតុដែលគេជាមនុស្សទី៣នោះ ដោយសារតែគេគិតថា AK 47 មិនអាចដើរចូលទៅបាញ់គេបើកមុខឡើយ ព្រោះគ្រាប់ AK 47 នេះហើរណាស់។ ចុះអ្នកដើរទៅបើកមុខនោះជាអ្នកណា ?
ក្រុមខ្លាំង The Hell’s Gate (ចំណាត់ថ្នាក់លេខ១ តំណាងកម្ពុជា)
KomsotSneBoy គឺជាអ្នកបើកមុខនៃក្រុម The Hell’s Gate ដោយប្រើប្រាស់ G36 និង M4A1 បានយ៉ាងល្អ ស្របពេលដែល AutoKillofG7 ជាអ្នកចាំជួយ Support ដោយប្រើប្រាស់ G36 និង Snapper ជាមួយថាន់ណាន់។ ប្រធានក្រុមម្នាក់នេះបានបន្ថែមទៀតថា DbtGunOfG7 ជាមនុស្សទី៤ នៅក្នុងសមរភូមិដែលជាអ្នកចេះប្រើប្រាស់អាវុធពីរប្រភេទ គឺ G36 និង Snapper តាមកាលៈទេសៈដែលខ្លួននឹងជួបពេលប្រកួត។ ចំណែកឯអ្នកចុងក្រោយធ្វើអ្វីទៅ ? អ្នកចុងក្រោយគឺជា Back Support ដែលមានឈ្មោះថា HoneyKruta ប្រើប្រាស់អាវុធ G36 និង M4A1 ជាចាំជួយអ្នកទាំងបួននៅខាងមុខ។
ដោយឡែក ប្រធានក្រុម Red Boy Club បូវីន វិញបានបង្ហើបប្រាប់ Sabay ថា គេពូកែប្រើ M4A1 និង Snap ក្នុងការដើរបើកមុខចូលទៅទីតាំងនៃគូរសត្រូវរបស់ខ្លួន ជាមួយ SanSan ដែលជាអ្នកជំនាញប្រើ M4A1 ដោយមាន YuKi ជាអ្នកចាំជួយពីក្រោយ ដោយប្រើប្រាស់ AUG-A3 ក្នុងពេលប្រកួត។
ក្រុមខ្លាំងRed Boy Club (ចំណាត់ថ្នាក់លេខ២ តំណាងកម្ពុជា)
ជុំវិញបញ្ហា នេះ បូវីន បានបញ្ជាក់ទៀតថា ការដើរចូលទៅត្រង់ៗនៃទីតាំងគូរសត្រូវគឺមិនអាចចេះតែដើរទៅនោះ ទេ ដូច្នេះ SgtChet ជាអ្នកដើរបើកមុខទៅទីតាំងសត្រូវតាមផ្លូវផ្សេងពីក្រុមរបស់ខ្លួន ដោយមានអាវុធពីរប្រភេទនៅក្នុងខ្លួនគឺ AK និងSnapper សម្រាប់ការប្រើប្រាស់តាមកាលៈទេសៈ ខណៈពេលដែល StyleLove ជាអ្នកពូកែស្តាប់សម្រឹបជើងគូរសត្រូវរបស់ខ្លួនបានយ៉ាងរហ័ស ហើយគេប្រើ AK ក្នុងការចាំជួយអ្នកទាំងបួនដែលនៅក្នុងសមរភូមិខាងមុខ។
ថ្វីត្បិតតែ យុទ្ធសាស្រ្ដ និងជំនាញប្រើប្រាស់អាវុធត្រូវបានបកស្រាយក៏ដោយ ក៏ក្រុមទាំងពីរនេះ នៅមានអាថ៌កំបាំងនៃយុទ្ធសាស្រ្តជាច្រើនដែលខ្លួនបានត្រៀមសម្រាប់ ការប្រកួតខាងមុខនេះផងដែរ។
ក្រុមជើង ខ្លាំងនឹងត្រូវចេញដំណើរទៅប្រកួតនៅប្រទេសម៉ាឡេស៊ីនៅ ព្រឹកថ្ងៃទី ១៣ នេះហើយ ដើម្បីអោយមិត្តគាំទ្រទាំងអស់គ្នាមានទំនុកចិត្តលើពួកគេ ដូច្នេះពួកគេក៏បានបកស្រាយពីជំនាញ ដែលខ្លួនមាន បន្ទាប់ពីបានហាត់សមអស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ។ Sabay សូមជូនពរអោយក្រុមជើងខ្លាំងទាំងពីរនេះ ទទួលភាពជោគជ័យក្នុងការប្រកួត ហើយកុំភ្លេចដកស្រង់បទពិសោធន៍ថ្មីៗដែលប្រទេសគេមានផងណា !