ឱកាស​ពិសេស​សម្រាប់​អ្នក​ក្លាហាន​បាត់​ដំបង !

September 8, 2012

សម្រាប់​អ្នក​ក្លាហាន​ JX II និង AK Online នៅ​ខេត្ត​បាត់​ដំបង​ទាំង​អស់ ដែល​មាន​បំណង​ចង់​បញ្ចេញ​សមត្ថភាព​អនឡាញ​លើ​ឆាក​ប្រយុទ្ធ​ CNC វគ្គ​ជម្រុះ​​ខេត្ត​បាត់​ដំបង​​ អាច​ធ្វើ​ការ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ១៧ ខែ​ កញ្ញា។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ១២ ខែ​កញ្ញា CNC វគ្គ​ជម្រុះ​ខេត្ត​បាត់​ដំបង មាន​កម្មវិធី​ពិសេស​មួយ​សម្រាប់​អ្នក​ចុះ​ឈ្មោះ​ប្រកួត​ទាំង​អស់ ។តើ​ឱកាស​ពិសេស​នេះ មាន​អ្វី​ពិសេស​ខ្លះ ?
គិត​មក​ដល់​ពេល​នេះ CNC វគ្គ​ជម្រុះ​បាត់​ដំបង​ បាន​ទទួល​ក្រុម​អ្នក​ក្លាហាន​ចុះ​ឈ្មោះ​ប្រកួត​ជា​ច្រើន​ក្រុម​ហើយ ។ បន្ថែម​ពី​នេះ ដើម្បី​ឲ្យ​ការ​ប្រកួត​ដ៏​អស្ចារ្យ​ដែល​នឹង​ធ្វើ​នៅ​ខេត្ត​បាត់​ដំបង​ពេល​ខាង​មុខ​នេះ​ កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា CNC វគ្គ​ជម្រុះ​តំបន់​ចុង​ក្រោយ​នេះ បាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ ២០ ភាគ​រយ​ដល់​ក្រុម​ដែល​ចុះ​ឈ្មោះ​ប្រកួត​ទាំង​​អស់​ដែល​បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងែ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១២​ ខែ​​កញ្ញា​។

ដូច្នេះ​សម្រាប់​ក្រុម​និមួយៗ គឺ​ចំណាយ​ត្រឹម​តែ 160 Sabay Coins ប៉ុណ្ណោះ ដើម្បី​​ឈរ​ឈ្មោះ​​ក្នុង​តារាង​បញ្ចេញ​សមត្ថភាព​ពិត​ៗនៃ​ AK Online និង JX II ប្រចាំ​ខេត្ត​បាត់​ដំបង។ ចំណែក​ឯ​ក្រុម​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ CNC វគ្គ​ជម្រុះ​បាត់​ដំបង​រួច​រាល់​អស់​ហើយ​នោះ CNC តំបន់​ចុង​ក្រោយ​គេ​នេះ នឹង​ធ្វើ​ការ​ប្រគល់​ Sabay Coins ២០ ភាគ​រយ​ ត្រលប់​វិញ។ រង់​ចាំ​ដល់​ណា​ទៀត !​ ចុះ​ឈ្មោះ​ប្រកួត​បញ្ចេញ​សមត្ថភាព​អ្នក​ឥឡូវ​នេះ !
CNC 2012 ជា​ការ​ប្រកួត​ស្វែង​រក​ក្រុម​ជើង​ខ្លាំង AK Online ចំនួន ២ ក្រុម​ ដើម្បី​តំណាង​ប្រទេស​កម្ពុជា ក្នុង​ការ​​ឈាន​ទៅ​រក​ការ​ប្រកួត​ប្រជែង និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​​គ្នា ​ជាមួយ​ប្រទេស​ដ៏​ទៃ​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ 2012 ។ ដើម្បី​រក​ឃើញ​ក្រុម​ជើង​ខ្លាំង ២ ក្រុម​នេះ​បាន​ AK Online​ បាន​សម្រេច​ចិត្ត​យក​ទីតាំង ៣ តំបន់​ក្នុង​ការ​ប្រកួត​ជម្រុះ​មាន​ដូច​ជា រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប និង បាត់ដំបង៕

អត្ថបទ៖ តុង