ការប្រកួត AK International Championship ដែលមានជើងខ្លាំងមកពីប្រាំមួយប្រទេសចូលរួមនៅទឹកដីម៉ាឡេស៊ីនឹង ធ្វើការចាប់ផ្ដើមបើកឆាកនៅវេលាម៉ោង១០ព្រឹក(ម៉ោងនៅម៉ាឡេស៊ី) ដែលត្រូវនឹងម៉ោង៩ព្រឹកនៅកម្ពុជា។
តើប្រិយមិត្ត ដែលគាំទ្រក្រុមតំណាងមកពីកម្ពុជា Red Boy Club និង The Hell’s Gate មានសង្ឃឹមយ៉ាងណាដែលនៅពេលពួកគេបានមកលើកទង់ជាតិកម្ពុជារួមគ្នា ជាមួយជើងខ្លាំងមកពី៥ប្រទេសផ្សេងទៀតមុនការប្រកួតមកដល់នេះ?
ដឹងទេថាពេល នេះពួកគេមានអារម្មណ៍យ៉ាងណាដែលពេលដែលបានជួបជាមួយ គូបដិបក្ខដែលត្រូវជួបគ្នានៅពេលខាងមុខ? ក្រោយពីបានធ្វើការសាកល្បង និងស្ដាប់ការណែនាំពីនីតិវិធីក្នុងការប្រកួតហើយពួកគេនៅតែមាន ទំនុកចិត្តថានឹងលើកទង់ជាតិកម្ពុជាជាថ្មីម្ដងទៀតដើម្បីអបអរ ជ័យជម្នះទេ?
បូវីន និង សំរិទ្ធ ដែលជាប្រធានក្រុមតំណាងអោយកម្ពុជាសុទ្ធតែបានបង្ហាញពីអារម្មណ៍ ដូចគ្នាថា មកដល់ម៉ាឡេស៊ីពួកគេនៅតែមានទំនុកចិត្តជាពិសេសក្រោយពេលបានទទួល ទានអាហាររួមគ្នាជាមួយក្រុមផ្សេងទៀតនិងមានការសួរនាំរាក់ទាក់ គ្នាយ៉ាងកក់ក្ដៅ។
បូវីន បានសង្កត់ធ្ងន់ក្រោយពីបានធ្វើការសាកល្បងរួមជាមួយក្រុមថា ចំពោះច្បាប់ក្នុងការប្រកួតគឺមិនមានអ្វីប្លែកពីកម្ពុជាទេ ប៉ុន្តែកម្មវិធីនៅក្នុងនោះខុសគ្នាបន្តិចគឺនៅកម្ពុជាការបាញ់ Head Shot (បាញ់ចំក្បាលតួអង្គ) តែមួយគ្រាប់នឹងស្លាប់ ប៉ុន្តែសម្រាប់នៅម៉ាឡេស៊ីពីពីរទៅបីគ្រាប់ទើបស្លាប់។ “នេះក៏មិនធ្វើអោយខ្ញុំព្រួយបារម្ភដែលបង ប៉ុន្តែអ្វីដែលពួកខ្ញុំព្រួយបារម្ភខ្លាំងនោះគឺ Keyboard មិនដូច Keyboard ដែលពួកខ្ញុំធ្លាប់ប្រើនៅខ្មែរទេ”។
ចំពោះបញ្ហា នេះក្រុមការងារ Sabay កំពុងស្នើសុំធ្វើការផ្លាស់ប្ដូរ Keyboard ហើយសង្ឃឹមថានឹងធ្វើការផ្លាស់ប្ដូររួចរាល់មុនការប្រកួត។ក្រៅពី បញ្ហានេះក្រុមទាំងពីរនៅតែបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំថានឹង នាំយកជ័យជម្នះត្រឡប់ទៅកម្ពុជាវិញ។
សំគាល់៖ Red Boy Club នឹងប្ដូរឈ្មោះជា Cambodia 2 នៅក្នុងការប្រកួត ខណៈដែល The Hell’s Gate ផ្លាស់ជា Cambodia 1។
ការប្រកួតបើកឆាក៖
Malay 1 ប្រកួតជាមួយ Malay 2
Indonesia 1 ប្រកួតជាមួយ China 1
China 2 ប្រកួតជាមួយ Singapore 1
Singopore 2 ប្រកួតជាមួយ Thailand 1
Thailand 2 ប្រកួតជាមួយ Malay 3
Cambodia 1 ប្រកួតជាមួយ Cambidia 2