AK War Journal: រកឃើញ​ជើង​ឯក​កំពូល​អ្នក​ប្រយុទ្ធ AK ហើយ

February 1, 2012

អ្វី​ដែល​ប្រិយមិត្ត​ មិត្ត​យុវវ័យ​កំពុង​ទន្ទឹង​រង់​ចាំ​នោះ​ពេល​បាន​មក​ហើយ​គឺ​លទ្ធផល​នៃ​ការ​ ប្រកួត​ AK International Championship ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី។ ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈ​ពេល​ពីរ​ថ្ងៃ​ដោយ​មាន​ប្រទេស​ចូល​ សរុប​៦​ប្រទេស​រួម​មាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី​ សិង្ហបុរី កម្ពុជា ថៃ និង ចិន ពេល​យើង​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​បួន​ហើយ។

លទ្ធផល​ការ​ប្រកួត​ជា​ក្រុម៖
ចំណាត់​ថ្នាក់​លេខ​១ បាន​ទៅ​ក្រុម Malaysia2 លេខ​២​ Thailand1 ​លេខ​៣​ Malaysia1 លេខ​៤​ China2 និង​លេខ​៥​បាន​ទៅ​Thailan2។

លទ្ធផល​ការ​ប្រកួត​ Death Match
ជើង​ឯក​បាន​ទៅ Player ម៉ាឡេស៊ី និង​កំពូល​អ្នក​សម្លាប់​បាន​ទៅ​ Player មក​ពី​កម្ពុជា​ឈ្មោះ សំរិទ្ធ ថាក់ណាន់។

លទ្ធផល​ការ​ប្រកួត Melee Mode
ជើង​ឯក​និង​កំពូល​អ្នក​សម្លាប់​បាន​ទៅ​ Player របស់​ម៉ាឡេស៊ី​តែ​ម្នាក់។

លទ្ធផល​ការ​ប្រកួត Sniper Mode

ពន្យារ​ពេល​ការ​ប្រកួត (ជម្រាប​ជូន​លទ្ធផល​ពេល​ក្រោយ)

សូម​ចូល​រួម​អបអរ​ សំរិទ្ធ ថាក់ណាន់ ដែល​បាន​ទទួល​មេដាយ​កំពូល​ជន​ពិឃាដ​នៅ​ក្នុង​ការ​ប្រកួត​ដែល​មាន​ Players ៦០​ នាក់​ចូល​រួម៕