ឱកាសល្អសម្រាប់ប្រិយមិត្តដែលមានបំណងចង់បញ្ចេញសមត្ថភាពពិត AK Online និង JX II បានមកដល់ហើយ។ វគ្គជម្រុះជុំទី៤ JX II និង វគ្គជម្រុះជុំទី៥ AK Online CNC 2012 នឹងបើកការប្រកួតនៅរាជធានីភ្នំពេញ នៅក្នុងខែតុលានេះ ដោយចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១២ ។ តើធ្វើម៉េចទើបអាចចុះឈ្មោះប្រកួតបាន ?
ដើម្បីចុះឈ្មោះបាន AK Online តម្រូវឲ្យមានគ្នាមួយក្រុម ៥នាក់ ដែលមានម្នាក់ជាអ្នកដឹកនាំក្រុម។ អ្នកដឹកនាំក្រុមត្រូវចំណាយអស់ 200 Sabay Coins ដើម្បីចុះឈ្មោះប្រកួត បន្ទាប់មកទៀតអ្នកដឹកនាំក្រុមត្រូវ Send Request ទៅសមាជិករបស់ខ្លួនទាំង ៤ នាក់ដើម្បីបង្កើតជាក្រុមមួយក្នុង System របស់ AK Online។ ដើម្បីឲ្យការចុះឈ្មោះប្រកបដោយភាពជោគជ័យនោះ សមាជិកទាំង ៤ ត្រូវ Confirm ពី Request របស់មេក្រុមដែលបានផ្ញើកាលពីលើកដំបូង។
ចំណែកឯសេវាកម្សាន្ត JX II វិញ អ្នកក្លាហានដែលបានចុះឈ្មោះទាំងអស់ នឹងទទួលបានតួអង្គកម្រិតទី ៩០ ចំនួន ១ ដែលមាន Item ជាច្រើន សម្រាប់ទុកប្រើប្រាស់ពេលប្រកួត។ ដូច្នេះប្រិយមិត្តមិនចាំបាច់ព្រួយបារម្ភ ពីរឿងយកតួអង្គដែលមានកម្រិតខ្ពស់សម្រាប់ការប្រកួត CNC នេះឡើយ។ គិតមកដល់ពេលនេះ JX II CNC 2012 រកជើងខ្លាំងមកពី ៣ តំបន់បានចំនួន ១២ ក្រុមហើយ ហើយសម្រាប់ការប្រកួតជុំទី ៤ នេះ JX II នឹងបន្តដំណើរស្វែងរកជើងខ្លាំង ៤ ក្រុមទៀត ដើម្បី ល្បងយុទ្ធសិល្បគ្នា នៅលើឆាក CNC វគ្គផ្ដាច់ព្រ័ត្រ។ ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមពីការចុះឈ្មោះប្រកួត JXII និង AK Online។
ជាការប្រកួតស្វែងរកក្រុមជើងខ្លាំង AK Online ចំនួន ២ ក្រុម ដើម្បីតំណាងប្រទេសកម្ពុជា ក្នុងការឈានទៅរកការប្រកួតប្រជែង និងផ្លាស់ប្ដូរបទពិសោធន៍គ្នា ជាមួយប្រទេសដ៏ទៃទៀតនៅលើឆាកអន្តរជាតិ ដែលនឹងធ្វើឡើងនៅប្រទេសថៃសម្រាប់ឆ្នាំ 2012 នេះ។ ដើម្បីរកឲ្យឃើញក្រុមជើងខ្លាំងចំនួន ២ ក្រុមនេះបាន AK Online បានសម្រេចចិត្តយកទីតាំង ៣ តំបន់ មកប្រកួតជម្រុះ មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និង បាត់ដំបង ។ ការប្រកួតនៅរាជធានីភ្នំពេញ សម្រាប់ខែតុលានេះ ជាការប្រកួតវគ្គជម្រុះតំបន់ចុងក្រោយគេបង្អស់ ក្នុងការស្វែងរកក្រុមជើងខ្លាំងទៅប្រកួតជាមួយជើងក្រុមខ្លាំង ដ៏ទៃទៀត ដែលបានជាប់តាំងពី CNC វគ្គជម្រុះជុំទី ១ រហូតមកដល់ពេលនេះ ។ ក្រុមដែលឈ្នះការប្រកួតខែតុលានេះ នឹងទទួលបានឱកាសទៅប្រកួត CNC វគ្គផ្ដាច់ព្រ័ត្រប្រចាំប្រទេសសម្រាប់ឆ្នាំ ២០១២ នេះ៕
ត្រៀមខ្លួនទទួលយកការប្រកួតដ៏កក្រើកក្នុងទីក្រុងភ្នំពេញហើយឬនៅ ? ចុះឈ្មោះប្រកួត CNC 2012 ថ្ងៃនេះ !