តើ​​ក្រុម​​ណា​ជា​ជើង​ខ្លាំង CNC ភ្នំពេញ ?​

November 1, 2012

ទី​បំផុត​​ការ​ប្រកួត​ AK Online CNC ដ៏​កក្រើក​នៅ​ Enter Cyber បាន​រក​ឃើញ​ក្រុម​ជើង​ខ្លាំង​ ដែល​មាន​សិទ្ធិ​ទៅ​ប្រកួត​នៅ CNC វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ។ តើ​ជើង​ខ្លាំង​ដែល​ជាប់​ក្នុង​ជុំ​នេះ មាន​ឈ្មោះ​អ្វី​ខ្លះ ?

​សមរភូមិ​ចុង​ក្រោយ​របស់​ AK Online គឺ​នៅ​សល់​តែ​ ២ ក្រុម​ចុង​ក្រោយ​ប៉ុណ្ណោះ ខណៈ​ដែល ១៤ ក្រុម​ទៀត បាន​​​ធ្លាក់​​ចេញ​ពី​ការ​ប្រកួត​ដោយ​អស់​ចិត្ត។ ២ ក្រុម​ចុង​ក្រោយ​ដែល​បាន​ផ្ដួល ក្រុម​ AK ទាំង ១៤ ក្រុម​នេះ មាន​ឈ្មោះ​ដូច​ជា ៖ Somklach និង AKChildren។


ក្រុម​ Somklach


ក្រុម AK4Children

បន្ថែម​លើ​ជ័យជំនះ​ដែល​បាន​មក​ពី​ការ​សហការ​​គ្នា​ក្នុង​ក្រុម​រវាង​ក្រុម​ទាំង​ ២ នេះ CNC​ វគ្គ​ជម្រុះ​ភ្នំពេញ នឹង​ប្រគល់​រង្វាន់​ដល់​ក្រុម​ទាំង​ ២ នេះ មួយ​ក្រុម ១០០ ដុល្លារ អាមេរិក។

AK CNC ជា​ការ​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ចំនួន ២ ក្រុម​ ដើម្បី​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​អនឡាញ ស្រប​តាម​បច្ចេកវិទ្យា​កម្សាន្ត​តាម​បែប​សម័យ​ថ្មី។ សម្រាប់​ឆ្នាំ ២០១២ នេះ CNC 2012 នឹង​ជ្រើស​យក​ជើង​ខ្លាំង AK ចំនួន ២ ក្រុម ទៅ​ប្រកួត​ឆាក​អន្តរជាតិ​នៅ​ប្រទេស​ថៃ ចំណែក​ឯ​សោហ៊ុយ​ធ្វើ​ដំណើរ និង​ការ​ស្នាក់​នៅ​ក្នុង​កំឡុង​ពេល​ប្រកួត​ ជា​បន្ទុក​របស់ Sabay ៕

អត្ថបទ៖ តុង