iPhone 5 និងដំណើរ​កម្សាន្ត​ទៅ​ថៃ​ឥត​គិត​ថ្លៃ យក​មួយ​ណា?

November 22, 2012

បើ​គិត​ទៅ iPhone មាន​តម្លៃ​ជិត ១ ពាន់​ដុល្លារ ចំណែក​ឯ​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង​បាងកក​រយៈ​ពេល ជិត ១ សប្ដាហ៍​។ តើ​មួយ​ណា​ជា​ជម្រើស​របស់​អ្នក ? ដឹង​ទេ​ថា អ្នក​នឹង​មាន​ឱកាស​ទទួល​បាន​ជម្រើស​ណា​មួយ​ក្នុង​ជម្រើស​ទាំង​២ ខាង​លើ​ដោយ​មិន​ដឹង​ខ្លួន ?

CNC 2012 នឹង​ផ្ដល់​ឱកាស​ដល់​ប្រិយមិត្ត​ទាំង​អស់ ទទួល​បាន​ជម្រើស​ទាំង ២ នេះ​ដោយ​មិន​គិត​ថ្លៃ ។ iPhone 5 មួយ​គ្រឿង និង​សំបុត្រ​​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ថៃ ទី​ក្រុង​បាងកក ចំនួន​ ៣ រង្វាន់​កំពុង​តែ​រង់​ចាំផ្ដល់​សំណាង​ដល់​​ប្រិយមិត្ត​ទាំង​ឡាយ​ណា​ ដែល​ចូលរួម​ទស្សនា​ការ​ប្រកួត​ដ៏​កក្រើក​នៃ​សេវា​កម្សាន្ត JX និង AK Online CNC 2012​ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨-៩ ខែ​ធ្នូ ខាង​មុខ​នេះ នៅ​រោង​មហោស្រពចេនឡា។

 

 

លក្ខខណ្ឌ​ដើម្បី​មាន​ឱកាស​ក្លាយ​ជា​ម្ចាស់​រង្វាន់​ខាង​លើ​នេះ ប្រិយមិត្ត​គ្រាន់​តែ​ចូល​រួម​ទស្សនា​ការ​ប្រកួត AK និខ JX CNC 2012 និង​​ចូល​រួម​លេង​សកម្មភាព​សប្បាយៗ ដែល​មាន​ដូច​ជា​ការ​​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ជា​ដើម។ ​​អ្នក​ចូល​រួម​ទស្សនា​ការ​ប្រកួត​នៅ​ទី​នោះ​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូច​ជា ៖ ទូរស័ព្ទ​ដៃ  Laptop ទូរទស្សន៍ LCD ព្រម​ទាំង​រង្វាន់​ជា​ច្រើន​ទៀត ។ ឥឡូវ​នេះ CNC 2012​ បាន​មក​ដល់​ជុំ​ចុង​ក្រោយ​ហើយ តើ​អ្នក​ត្រៀម​ខ្លួន​ទទួល​យក​ភាព​សប្បាយ​រំភើប​រីករាយ​ហើយ​ឬ​នៅ ?

 

 

CNC 2012 ជា​ការ​ប្រកួត​ស្វែង​រក​ក្រុម​ជើង​ខ្លាំង AK Online ចំនួន ២ ក្រុម​ ដើម្បី​តំណាង​ប្រទេស​កម្ពុជា ក្នុង​ការ​​ឈាន​ទៅ​រក​ការ​ប្រកួត​ប្រជែង និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​​គ្នា ​ជាមួយ​ប្រទេស​ដ៏​ទៃ​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ​2012 ខាង​មុខ​នេះ។ ចណែ​ក​ឯ​ការ​ប្រកួត​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​វិញCNC 2012 នឹង​ជ្រើស​យក​តែ ១ ក្រុម​ប៉ុណ្ណោះ ដើម្បី​លើក​ពាន​ជា​ជើង​ខ្លាំង JXII ប្រចាំ​ប្រទេស ។ CNC 2012 ជុំ​ចុង​ក្រោយ​មាន​ជើង​ខ្លាំង JXII និង​AK Online សរុប៣២ ក្រុម ដែល​មក​ពី​តំបន់​ធំៗ ៣ ដូច​ជា រាជធានីភ្នំពេញ ខេត្ត​សៀមរាប និងខេត្ត​បាត់ដំបង។

កុំ​ភ្លេច​ណា ! ជួប​គ្នា​នៅ​រោង​មហោស្រពចេនឡាថ្ងៃទី ៨-៩ ខែ​ធ្នូ​ខាង​មុ​ខ​នេះ

អត្ថបទ៖ តុង