AK រក​ឃើញ​ក្រុម​តំណាង​កម្ពុជា​ ​ទៅ​ថៃ​

December 21, 2012

ទី​បំផុត​ជើង​ខ្លាំង AK ២ ក្រុម​ដែល​ព្រឹត្តិការណ៍​​ដ៏​អស្ចារ្យ​ CNC 2012 ព្យាយាម​ស្វែង​រក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នេះ ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ថៃ ចុង​ខែ​មករា ២០១៣ ជា​លក្ខណៈ​អន្តរជាតិ​ខាង​មុខ​នេះ បាន​បង្ហាញ​មុខ​មាត់​ពិត​ហើយ។ តើ​ក្រុម​ទាំង ២ នោះ​ជា​អ្នក​ភ្នំពេញ​ឬ​ក៏​អ្នក​មក​ពី​បណ្ដា​ខេត្ត ? មាន​ឈ្មោះ​អ្វី ខ្លះ?

ក្រុមទាំង ២ ​ដែល​នឹង​មាន​វត្តមាន​​ទៅ​​ប្រកួត​លក្ខណៈអន្តរជាតិ​នៅ​ប្រទេស​ថៃ​មាន​ឈ្មោះ NeverCare និង GoodBye ដែល​ជា​ក្រុម​ស្ថិត​ក្នុង Clan តែ​មួយ​គឺ​ត្រកូល MD  ។ ដូច្នេះ​មិនមានវត្តមាន​ក្រុម​ជើង​ខ្លាំង​មក​ពី​តាម​ខេត្ត​នៅក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ដ៏​សែន​រន្ធត់​នេះ​ឡើយ ។ ក្ដី​សង្ឃឹម​នៃ​ក្រុម​ទាំង ១៤ ទៀត​ត្រូវ​រលាយ​ដូច​ទឹក​កក​ត្រូវ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ជើង​ខ្លាំង​ AK ទាំង ២ នេះ បាន​បញ្ចេញ​យុទ្ធសាស្ត្រ​សមរភូមិ​ដ៏​ក្ដៅ​គគុក​ទៅ​លើ​ដៃ​គូ​របស់​ខ្លួន។

បន្ទាប់​ពី​ការ​ប្រកួត​បញ្ចប់​ទៅ ក្រុម​ជយលាភី​ឈរ​នៅ​លំដាប់​ទី ​មួយ​គឺ ក្រុម​NeverCare។ លេខ​ពី​របាន​ទៅ​លើ ក្រុម GoodBye។ ប៉ុន្តែ​ទោះ​បី​ជា​មាន​ការ​ចាញ់​ឈ្នះ​បែប​ណា​ក្ដី ក្រុម​ទាំង​ពីរ​នេះ​គ្រាន់​តែ​លេង​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​​តម្រូវ​ឲ្យ​ទៅ​ចូល​រួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថៃ​ទាំង​អស់ នៅ​ចុង​ខែ មករា ២០១២ ខាង​មុខ។

 

 

ក្រុម NeverCare ជាប់​លេខ១

 

ក្រុម GoodBye ជាប់​លេខ២

​ឱកាស​ចុង​ក្រោយ​សម្រាប់​ការ​ប្រកួត​ដណ្ដើម​កៅ​អី​ទៅ​ប្រទេស​ថៃ​នេះ នៅ​តង់​ចុង​ក្រោយ​ប្រិយមិត្ត​គាំ​ទ្រ​គ្រប់​រូ​ប​សម្លឹង​ដាក់​ Screen ទាំង ១០ ដែល​បង្ហាញ​នៅ​ខាង​មុខ​ឆាក​នោះ ទាំង​អារម្មណ៍​ភ័យ​អរ​ក្នុងឱកាស​​ប្រកួត​ចុង​ក្រោយ​នេះ។

 

 

 

សំឡេង​ហ៊ោ​កញ្ជ្រៀវ​​ពី​ក្រុម​ទទួល​បាន​កៅអី​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បន្ត លាយ​​ឡំ​នឹង​ទឹក​មុខ​ស្រពោន​ពី​ក្រុម​ចាញ់ បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ AK Online វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ ទទួល​បាន​ទិដ្ឋភាព​ប្រចាំ​ឆ្នាំ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន។

សម្រាប់​ក្រុម​ឈ្នះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​AK៖

@: ជយលាភី​លេខ ១ ទទួល​បាន៖ ឱកាស​ទៅ​ប្រកួត​បន្ត​នៅ​ថៃ, រង្វាន់​ជា​ទឹកប្រាក់​ចំនួន ២លាន​រៀល, Sabay Coin ចំនួន ២ម៉ឺន, ភេសជ្ជៈ​Minute Maid ចំនួន ១០កេស។
@: ជយលាភី​លេខ ២ ទទួល​បាន៖ ឱកាស​ទៅ​ប្រកួត​បន្ត​នៅ​ថៃ, រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១លាន​រៀល, Sabay Coin ចំនួន ២ម៉ឺន, ភេសជ្ជៈ​Minute Maid ចំនួន ៥កេស។
@: ជយលាភី​លេខ ៣ស្ទួន​ចំនួន​ពីរ​ក្រុម​ទទួល​បាន៖ រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៤០ម៉ឺន​​រៀល, Sabay Coin ចំនួន ២ម៉ឺន, ភេសជ្ជៈ​Minute Maid ចំនួន ២កេស។

សម្រាប់​ក្រុម​ឈ្នះ​វគ្គ​ផ្ដាច់​ព្រ័ត្រ​JX៖
@: ជយលាភី​លេខ ១ ទទួល​បាន៖ រង្វាន់​ជា​ទឹកប្រាក់​ចំនួន ២លាន​រៀល, Sabay Coin ចំនួន ២ម៉ឺន​, ភេសជ្ជៈ​Minute Maid ចំនួន ១០កេស។
@: ជយលាភី​លេខ ២ ទទួល​បាន៖ រង្វាន់​ជា​ទឹកប្រាក់​ចំនួន ១លាន​រៀល, Sabay Coin ចំនួន ២ម៉ឺន, ភេសជ្ជៈ​Minute Maid ចំនួន ៥កេស។
@: ជយលាភី​លេខ ៣ស្ទួន​ចំនួន​ពីរ​ក្រុម​ទទួល​បាន៖ រង្វាន់​ជា​ទឹកប្រាក់​ចំនួន ៤០ម៉ឺន​​រៀល, Sabay Coin ចំនួន ២ម៉ឺន, ភេសជ្ជៈ​Minute Maid ចំនួន ២កេស។

អត្ថបទ៖ តុង