MDGoodBye និង NeverCare

January 12, 2013

MDGoodBye និង NeverCare ដែល​កំពុង​ត្រៀម​ខ្លួន​ទៅ​ចូលរួម​ការ​ប្រកួត​ស្វែង​រក​ជើងឯក​អន្តរជាតិ MATIC នៅ​ប្រទេស​ថៃ នៅ​​ព្រឹកមិញ​នេះ បាន​មក​ទទួល​កាត​ ដើម្បី​អាច​ចូលលេង​និង​ហ្វឹកហាត់​នៅ Enter Cyber ដោយ​ឥត​កំណត់​និង​ឥត​គិត​ថ្លៃ ជាការ​កម្ដៅ​សាច់ដុំ មុន​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ធំ​នៅ​ពេល​ខាង​មុខ។

 

 

ក្រុម MDGoodBye រួម​នឹង NeverCare នឹង​ត្រូវ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​ជា​អន្តរជាតិ ក្នុង​កម្មវិធី​ប្រកួត​ស្វែង​រក​ជើង​ឯក​អន្តរជាតិ MATIC នៅ​ប្រទេស​ថៃ ដែល​មាន​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​បាន​ដាក់​ពាក្យ​ចូលរួម។

កាត​នេះ នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​លេង​ដោយ​ឥត​កំណត់​នៅ Enter Cyber ដើម្បី​អាច​សិក្សា​ពី​ក្បួន​បច្ចេកទេស និង​យុទ្ធសាស្ត្រ​ផ្សេងៗ​នៃ​ការ​ប្រកួត មុន​ពេល​ឈាន​ជើង​ទៅ​កាន់​ទីលាន​ប្រកួត​ពិតប្រាកដ ជាពិសេស​អាច​ដណ្ដើម​ជ័យជំនះ​សម្រាប់​ក្រុមនោះ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា