MATIC គឺជាកម្មវិធីប្រកួតប្រជែង សមត្ថភាពបច្ចេកវិទ្យាសេវាកម្សាន្តអនឡាញជាលក្ខណៈអន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ី។ ឆ្នាំនេះ ប្រទេសថៃទទួលរៀបចំធ្វើជាម្ចាស់ផ្ទះហើយក៍ ជាលើក ទីពីរសម្រាប់ប្រទេស កម្ពុជាដែលមាន ពីរក្រុមជាតំណាងទៅចូលរួម ប្រកួតជាលក្ខណៈអន្តរជាតិ។ សម្រាប់ឆ្នាំនេះដែរ មានជើងខ្លាំង១៦ ក្រុមតំណាង ៦ ប្រទេស ចូលរួមដូចជា ប្រទេសថៃ, ចិន, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និងប្រទេសកម្ពុជា។ តើអ្នកទាំងអស់គ្នាដឹងទេថា តើការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃណា? កន្លែងណា?ខាងក្រោមនេះជាពត៌មានលំអិត៖
“Schedule Available here!”
ពេលវេលានិងទីកន្លែង
កម្មវិធីប្រកួតស្វែងរកជើងឯកអន្តរជាតិ Mission Against Terror International Championship (MATIC) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ និង ២៧ ខែមករា ឆ្នាំ ២០១៣ ក្នុងផ្សារទំនើប Esplanade Ratchada ក្នុងទីក្រុងបាងកកប្រទេសថៃ។
ការកំណត់ក្នុងពេលប្រកួត
- ប្រភេទវគ្គ: បំផ្ទុះគ្រាប់បែក
- ផែនទី: Dragon World, Maginot Fortress, Huangpu Terminal, SenKaxi Chathedral និង Nile Delta
- ការកំណត់: ចំនួនអ្នកប្រកួត =១០, កំរិតជុំ=៥; សព្វាវុធ=តាមការកំណត់
ការប្រកួតប្រជែង
ការប្រកួតសម្រាប់ជុំទី១មាន ៥ប្រកួត ដែលតម្រូវអោយបោះកាក់ អ្នកដែលឈ្នះមានសិទ្ធជ្រើសរើសពណ៌(ខៀវឬក្រហម) អ្នកចាញ់អាចជ្រើសរើសកន្លែង ហើយពណ៌នឹងត្រូវផ្លាស់ប្តូរនៅពេលដែលមានការប្រកួតថ្មី។ ការប្រកួតជុំទី២ រហូតដល់ជុំផ្តាច់ព្រ័ត្រគឺមាន ៩ប្រកួត។
- Main Weapon: Platinum AK47(Assault Rifle), Christmas Carol(Assault Rifle), Silver AN94(Assault Rifle), Dragon 81(Assault Rifle), Gorgeous 95(Assault Rife) and HotBlood SG500(Assault Rifle), Camouflag Famas(Assault Rifle).
- Sniper: Diablo AWP, Pure Cancer, Dragon 85, Dragon 88.
- Sub-Gun: Tiger-Elite Mp5 and Silver Moon UMP45
- Pistol: Storm Glock, Silver 54, Pink Eagle, Bronze M1911 and Royal Revolver
- Grenade: Type 82, CTS(Lightening), M18(Fog)
- Melee Weapon: Blade, Nepal Bayonet, Silver Shovel, Pink AXE, Shovel
- Card: Grenade Pack LV1, Nobody Dance Card, Low-key Magnificence, Corner Squat and Floating Dance Card
ច្បាប់នៃការប្រកួត
-
- ជុំទីមួយចាប់ផ្តើមការប្រកួតប្រសិនជាមានបញ្ហារអាក់រអួលផ្នែកបច្ចេកទេស (Disconnect) ការប្រកួតនិងចាប់ផ្តើមឡើងវិញ
- ក្ក្នុងការប្រកួតប្រសិនជាមានបញ្ហារអាក់រអួលផ្នែកបច្ចេកទេស (Disconnect) ការប្រកួតត្រូវតែបន្ត តែអ្នកប្រកួតដែលមានបញ្ហា អាចចូលទៅក្នងការប្រកួតបន្ទាប់ប៉ុណ្ណោះ
- ចំពោះអ្នកប្រកួតណាដែលប្រើប្រាស់” ចំនុចអសកម្ម ” ដែលមាននៅក្នុងផែនទីនិងត្រូវព្រមានជាលើកទីមួយ តែប្រសិន បើមានលើក ទីពីរនោះនិងត្រូវដកសិទ្ធិពីការប្រកួត
- ប្រសិនបើអ្នកប្រកួតទាំងឡាយមិនអាចបន្តការប្រកួត ដោយសារបញ្ហាអចេតនាដូចជា Server មិនដំណើរការ ចាប់ផ្តើមការប្រកួតសារជាថ្មី ពិន្ទុនឹងមិនត្រូវបានរាប់ក្នុងការប្រកួតនោះទេ
- អំឡុងពេលប្រកួត ប្រសិន Hardware ដែលរៀបចំមានបញ្ហា ហើយមិនអាចបន្តការប្រកួត, អ្នកប្រកួតត្រុវតែប្រាប់ទៅគណៈកម្មឲ្យបញ្ឈប់ការប្រកួត
- អំឡុងពេលប្រកួត ប្រសិនបើអ្នកប្រកួតមានបញ្ហាសុខភាព ហើយមិនអាចបន្តការប្រកួតបាន ដូច្នេះការប្រកួតនឹងបន្តជាមួយនឹងសមាជិកដែលនៅសល់
- អំឡុងពេលប្រកួតនេះដែរ គណៈកម្មនិងទទួលខុសត្រូវលើការពិនិត្យ, កត់ត្រានិងចំនុចផ្សេងៗ
រង្វាន់សម្រាប់ក្រុមប្រកួតMATIC2013
-
- ជើងឯកMATIC2013 ទទួលបាន $USD 4,000
- លេខ២ ទទួលបាន $USD 3,000
- លេខ៣ ទទួលបាន $USD 2,000
- លេខ៤ ទទួលបាន $USD 1,500
- លេខ៥ ទទួលបាន $USD 1,000
ការប្រកួតបន្ថែម(Mini Game)
- ពេលវេលាប្រកួត: ថ្ងៃអាទិត្យ ទី២៧ ខែមករា ចាប់ផ្តើមនៅម៉ោង៣:៣០ រសៀល
- គ្រប់ប្រទេសទាំងអស់ដែលចូលរួម ត្រូវជ្រើសរើសអ្នកតំណាងចំនួនពីររូប ដើម្បីចូលរួមក្នុងការប្រកួតបន្ថែមនេះ( Sniper, Assult, Melee…។
- ក្នុងករណីដែល ប្រទេសណាមួយ មិនបញ្ជូនអ្នកតំណាង ចូលរួមប្រកួតទេ គឺមានន័យបោះបង់ចោលការប្រកួត
- ការប្រកួតបន្ថែមសរុបមានប្រាំប្រកួត
ច្បាប់ប្រកួត
- អ្នកឈ្នះត្រូវតែជាអ្នកដែលសម្លាប់ច្រើនជាងគេ ក្នុងរយៈពេល១០នាទី
- អ្នកប្រកួតត្រូវគោរពតាមច្បាប់ប្រកួត, រាល់តួអង្គកើតឡើងវិញក្នងរយៈពេល ០ វិនាទី
- ផែនទី: Ordance Factory(Personal)
រង្វាន់សម្រាប់ការប្រកួតបន្ថែម
អ្នកឈ្នះនឹងទទួលបានរង្វាន់ $USD 1,00 ក្នុងមួយប្រកួត។ ដូច្នេះ រង្វាន់សរុបគឺមាន $USD 5,00 សម្រាប់ មួយប្រកួត។ ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខ ០២៣ ២២៨០០០។ យើងខ្ញុំសូមរក្សាសិទ្ធក្នុងការកែប្រែ។ AK Team