សិង្ហបុរី​ជើង​ឯក ចំណែក​ឯ​កម្ពុជា​ជើង​ឯក​រង MATIC ឆ្នាំ​​នេះ

January 30, 2013

ទី​បំផុត​ MATIC XShot 2013 រក​អ្នក​ឈ្នះ​ឃើញ​ហើយ។ SOD HOLYACE ​ក្រុម​តំណាង​ប្រទេស​សិង្ហបុរីជា​ជើង​​ឯក​ MATIC XShot 2013 ចំណែក​ឯ​ជើង​ឯក​រង​គឺ ក្រុម NeverCare ប្រទេស​កម្ពុជា។ ខាង​ក្រោម​នេះ​ជា​តារាង​ជើង​ខ្លាំង MATIC Xshot 2013៖

 

TeamName Country Reward Number
SOD HOLYACE Singapore 4000$ 1
NeverCare Cambodia 3000$ 2
SHI XUE China 2000$ 3
PHOTONG Thailand 1500$ 4
Gnox Indonesia 1000$ 5

 

ខណៈ​ពេល​នេះ ការ​ប្រកួត​នឹង​បន្ត​ទៀត ប៉ុន្តែ​លើក​នេះ​ក្រុម​ជើង​ខ្លាំង​ទាំង ២ ត្រូវ​ប្រយុទ្ធ​គ្នា​លើ​ផែន​ទី Frontier City។ សង្ឃឹម​ថា NeverCare នឹង​ស្រោច​ស្រង់​ពិន្ទុ​បាន​មក​វិញ ក្នុង​ការ​ប្រកួត​ជុំ​នេះ។ បើក​ឆាក​ប្រកួត​ភ្លាម NeverCare ស៊ី ១ មួយ​ពិន្ទុ ប៉ុន្តែ​​ក្រុម​សិង្ហបុរី​ក៏​មិន​អន់​ដែរ។ ពេល​នេះ​ពិន្ទុក្រុម​ទាំង គឺ ១ ស្មើ ស្ថិត​នៅ​ក្នុង​តង់​ទី ២ ។

លទ្ធផល​បណ្តោះអាសន្ន​ NeverCare[2] vs SOD HOLYACE[2]។ ទី​បំផុត សិង្ហបុរី​យក​ឈ្នះ NeverCare បាន​សម្រេច​ហើយ។ ដូច្នេះ​ជើង​ឯក​ឆ្នាំ​នេះ គឺ SOD HOLYACE ជា​ក្រុម​តំណាង​ប្រទេស​សិង្ហបុរី។ ចំណែក​ឯ​ជើង​ឯក​រង​គឺ ក្រុម NeverCare របស់​ប្រទេស​កម្ពុជា។

សិង្ហបុរី​បាន​នាំ​មុខ​ ១ ពិន្ទុ​លើ​ក្រុម​កម្ពុជា​ហើយ។ ១ ទៀត​ហើយ តែ​មិន​មែន NeverCare ទេ គឺ​ក្រុមសិង្ហបុរី។ ពិន្ទុ​ពេល​នេះ NeverCare[0] vs SOD HOLYACE[2]។ សំណាង​ល្អ​ហើយ ពេល​នេះ NeverCare យក​បាន​ ១ ពិន្ទុ​វិញ​។ ដូច្នេះ​ NeverCare[1] vs SOD HOLYACE[2]។

ប្រតិកម្ម​តប​រហ័ស SOD HOLYACE[3] vs NeverCare[1]។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ NeverCare ក៏​មិន​អន់​ដែរ ឆក់​​១ ពិន្ទុ​មួយ​វិញ​ បាន​ភ្លាមៗ​វិញ​ផង​ដែរSOD HOLYACE[3] vs NeverCare[2]។ មក​ដល់​ពេល​នេះ លទ្ធផល​បណ្តោះអាសន្ន SOD HOLYACE[4] vs NeverCare[2]។ ជិត​ដល់​នាទី​ចុង​ក្រោយ SOD HOLYACE[5] vs NeverCare[2]។

 

ឥឡូវ​នេះ​ក្រុម​ទាំង ២ បាន​ជ្រើស​យក​ផែន​ទី Dragon World ជា​សមរភូមិ​ប្រយុទ្ធ​។ នេះ​ជា​លើក​ទី ១ ហើយ​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ឈាន​ជើង​មក​ដល់​ការ​ប្រកួត​អនឡាញ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ។ ការ​ប្រកួត​ចាប់​ផ្តើម​ហើយ ក្រុម​ណា​ដែល​យក​ពិន្ទុ​បាន ៦ ពិន្ទុ​​មុន​គេ​​​នឹង​​ក្លាយ​​ជា​ជើង​ឯក MATIC XShot 2013។

 ក្រុម​ខ្មែរ និង​ក្រុម​សិង្ហបុរី​ពេល​ជ្រើស​ផែន​ទី​ប្រកួត

ការ​ប្រកួត​ដ៏​អស្ចារ្យ​ MATIC Xshot 2013 វគ្គ​ចុង​ក្រោយ​នេះ ជា​ការ​ប្រកួត​ក្រុម​ជើង​ខ្លាំង​កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​សិង្ហបុរី SOD HOLYACE ។ ពេល​នេះ​ក្រុម​ទាំង ២ កំពុង​តែ​រៀប​ចំ​ខ្លួន​ហើយ។ ការ​ប្រកួត​នឹង​មក​ដល់​នៅ​ម៉ោង ៣ រសៀល​ខាង​មុខ​នេះ។ តើ​កម្ពុជា ឬ​ក៏​សិង្ហបុរី?

ឆ្លង​បទ​ពិសោធន៍​ការ​ប្រកួត​អម្បាញ់​មិញ​នេះ សិង្ហបុរី​យក​ឈ្នះ​ពិន្ទុ​លើ​ប្រទេស​ចិន ៥-០។ ពេល​នេះ​ខ្លាំង​ប៉ះ​ខ្លាំង​ហើយ។ ទោះ​ជា​យ៉ាណា​ក៏​ដោយ NeverCare សហការ​គ្នា​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត MATIC Xshot 2013 ឆ្នាំ​នេះ។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​ក្រុម​ទាំង ២ Sabay បាន​រៀប​ចំ​សំបុត្រ​យន្តហោះ ត្រលប់​មក​វិញ​ដល់​ក្រុម​ទាំង ២ ជំនួស​ពី​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង។ បន្ថែម​ពី​នេះ ក្រុម​ជើង​ខ្លាំង​ទាំង ២ នឹង​ទទួល​បាន​ដំណើរ​កម្សាន្ត​ពេញ​មួយ​ថ្ងៃ តាម​តំបន់​ល្បីៗ​ក្នុង​ប្រទេស​ថៃ​ថែម​ទៀត​ផង។

ក្រុម​ដែល​ឈ្នះ​រង្វាន់​ធំ​ជា​ជើង​ឯក​អន្តរជាតិ MATIC Xshot 2013 នឹង​ទទួល​បាន  4,000$ ចំណែក​ឯ​ជើង​ឯក​រង​វិញ​ ទទួលបាន 3,000$។ លេខ ៣ ទទួល​បាន 2,000$ និង​លេខ៤ ទទួល​បាន 1,500$។ ដូច្នេះ​ក្រុម​ AK កម្ពុជា​យើង NeverCare អាច​ទទួល​បាន ៣ ពាន់​ដុល្លារ ឬ​ក៏ ៤ ពាន់​ដុល្លារ។ លទ្ធផល​ប្រកួត​ពេល​នេះ ​ជ័យលាភី​លេខ ៣ បាន​ទៅ​លើ​ក្រុម SHI XUE មក​​ពី​ប្រទេស​ចិន ចំណែក​ឯ​លេខ ៤ បាន​ទៅ​លើ​ក្រុម PHOTONG ជា​ក្រុម​ប្រទេស​ថៃ។

អត្ថបទ៖ តុង