ប្រទេសកម្ពុជា នឹងទទួលរៀបចំព្រឹត្តិការណ៍ប្រកួត AK អនឡាញ AK MATIC លក្ខណៈអន្តរជាតិឆ្នាំ ២០១៤ បន្ទាប់ពីប្រទេសថៃបានរៀបចំធ្វើជាម្ចាស់ផ្ទះបានដោយជោគជ័យក្នុងឆ្នាំ២០១៣។
ពិធីផ្ទេរបានធ្វើឡើង នាឱកាសបញ្ចប់កម្មវិធីប្រកួត Xshot MATIC 2013 កាលពីថ្ងៃ ២៧ មករា ដោយមានអ្នកតំណាងទទួលរៀបចំមកពីប្រទេសកម្ពុជា និងអ្នកតំណាងដឹកនាំក្រុមកីឡាករមកពីបណ្តាប្រទេសជាច្រើនទៀត បង្ហាញវត្តមានចូលរួមជាសាក្សីផងដែរ។ ព័ត៌មានផ្សេងៗជុំវិញ ដំណើរការណ៍រៀបចំកម្មវិធីនេះ Sabay នឹងចុះផ្សាយនៅលើកក្រោយទៀត៕