រាប់ពាន់ឆ្នាំណាស់មកហើយ ក្នុងសម័យកាលដែលពោរពេញដោយសង្រ្គាមបង្ហូរឈាមគ្មានមេត្តាជាចុងក្រោយ ដោយសារខ្លួនគ្មានសមត្ថភាព ក្នុងការគ្រប់គ្រងអាណាចក្រ បានបង្ខំឲ្យអធិរាជនាគរាជកប់ខ្លួនឯងនិងបរិវាទាំងឡាយ ក្រោមវិមានអាថ៍កំបាំងមួយគ្មាននរណាដឹង។តាមពាក្យចរចាមរាម ដែលនិយាយតគ្នាថា អធិរាជនាគរាជគឺជាស្តេចល្មោភសង្រ្គាមនោះត្រូវដោះលែងវិញ្ញាណវិញហើយ។ដោយសារតែត្រានៅលើផ្នូរបានរលំ, ហើយបានធ្វើឲ្យ វិមានអាថ៍កំបាំង នោះ ទទួលរងភាពបាក់បែកយ៉ាងខ្លាំង ហេតុដូច្នេះហើយ ទើបវិញ្ញាណបិសាចដែលឃុំ នៅក្នុងវិមាននោះ ចេញមកកំរៀមកំហែង ដល់មនុស្សលោក។
គ្រោះមហន្ដរាយមួយនេះ ត្រូវការកងទ័ព AK Online រួមគ្នាប្រយុទ្ធ ដើម្បីការពារមនុស្សលោកឲ្យរួចផុតពីកំរៀមកំហែងរបស់វិញ្ញាណបិសាចទាំងនោះ។
នៅក្នុងផែនទីថ្មីនេះមានប៉មពីរ ដែលខាងឆ្វេងគឺជាកាំភ្លើងបាញ់គ្រាប់រះ និងខាងស្តាំជាកាំភ្លើងបាញ់គ្រាប់បែក។កាំភ្លើងយន្តនេះមានភ្លើងដើម្បីជួយដល់អ្នកកម្សាន្តមានភាពងាយស្រួលប្រយុទ្ធជាមួយមេបិសាច និងអ្នកកម្សាន្តត្រូវប្រើភាពរហ័សរហួនរបស់ខ្លួនគឺកូនសោរឈានទៅរកភាពជោគជ័យ។