វីដេអូ​ទិដ្ឋភាព​​ប្រកួត​អនឡាញ​ NYC 2013

May 1, 2013

ឆ្លងកាត់​ការ​ប្រកួត​អស់​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ព្រឹត្តិការណ៍​ប្រកួត New Year Champioship (NYC) 2013 នៅ​មហោស្រព​ចេនឡា ទី​បំផុត​ម្ចាស់​ជើងឯក​ប្រចាំ​សេវាកម្សាន្ត​ទាំង​ ៣ JX, AK និង Dota ក៏​បាន​រក​ឃើញ​ និង​ទទួល​បាន​ប្រាក់​រង្វាន់​នៅ​លើ​ឆាក E-Sport យ៉ាង​សប្បាយ​រីករាយ​ក្រៃលែង។

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​បង្កើន​ឱកាស​ប្រកួត​អនឡាញ​ដ៏​កក្រើក​នេះ កាន់​តែ​សប្បាយ​រីករាយ​មួយ​កម្រិត​ថែម​ទៀត ដល់​អ្នក​ប្រយុទ្ធ​ និង​អ្នក​​ចូល​រួមទស្សនា​ការ​ប្រកួត​នេះ Sabay បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រគំតន្ត្រី ដែល​មាន​ការ​ចូលរួម​ពី តារា​ល្បី​ៗ ផង​ដែរ។

ចង់​ដឹង​ថា NYC 2013 មាន​ព្រឹត្តិការណ៍​កក្រើក​អ្វី​ខ្លះ សូម​ទស្សនា Video ខាង​ក្រោម៖

 

NYC គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ក្រុម​ខ្លាំង និង​ដណ្ដើម​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ និង​រៀបចំ​ឡើង​ដោយ Sabay។ ក្រៅ​ពី​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ នេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​មិត្ត​យុវវ័យ​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​អនឡាញ និង​ទទួល​យក​បទពិសោធន៍​ថ្មីៗ​ពី​ក្រុម​ដទៃ​ផង​ដែរ៕

អត្ថបទ៖ ភីឆាយ