វគ្គ Bomb ថ្មីសម្រាប់អ្នកប្រយុទ្ធពិត

August 31, 2013

សម្រាប់ការបំពេញបន្ថែម តម្រូវការនូវភាពរីករាយជូនដល់ប្រិយមិត្ត AK Online ដែលចូលចិត្ត​កម្សាន្ត​ក្នុង​វគ្គ​ប្រយុទ្ធ​គ្នា​ដាក់​គ្រាប់​បែក។​​ AK Online ​ក៏​បាន​ធ្វើ​ការ​ update version​ ​ថ្មី​មួយ​ទៀត​នោះ​គឺ​ Sea-Maid Town​​​ ​ដែល​មាន​ទិដ្ឋ​ភាព​ស្រស់​ស្អាត​​ បូក​រួម​ទាំង​ផែន​ទី​នេះ​ ពោរ​ពេញ​ដោយ​យុទ្ធ​សា​ស្រ្ត​ សម្រាប់​ឲ្យ​អ្នក​កម្សាន្ត​។​ចំពោះ​​ការ​ ​update​ ​ថ្មី​នេះ​​បាន​​បង្កើន​​ភាព​​​ទាក់​ទាញ​មួយ​កំរិត​  ​រួមទាំង​​បាន​​​បន្ថែម​​សំភារៈ​ស្អាត​ៗ និង​សព្វាវុធ​ដ៏​ទំនើប​​​អស្ចារ្យ​ ​​ជា​​ច្រើន​ទៀត​។​ចំនែក​ឯ​ការ​ update​ ​ថ្មី​នេះ​វិញ​និង​​​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ច័ន្ទ​ ទី០២ ​ខែ​កញ្ញា ​ឆ្នាំ​២០១៣។

  • ផែនទីថ្មីសម្រាប់វគ្គសង្រ្គាម​ជាក្រុម

នៅក្នុង Version ថ្មី​នេះ​ដែរ​ក៏​មាន​បន្ថែម​ជូន​នូវ​ផែន​ទីថ្មី​១ ទៀត​សម្រាប់​វគ្គ​ Bomb Mode គឺ Sea-Maid Town។​ផែន​ទី​នេះ​ត្រូវ​ឲ្យ​​អ្នក​កម្សាន្ត​​ធ្វើ​​ការ​​វាយ​​ប្រយុទ្ធ​​គ្នា​ដោយ​មិន​អនុញ្ញាត​​ឲ្យ​​សត្រូវ​​ធ្វើ​ការ​​ដាក់​គ្រាប់​បែក​ឬ​ដោះ​គ្រាប់​បែក​បាន​ឡើយ។

 

  • សំភារៈ​ដែល​គួរ​តែ​មាន​ក្នុង Version 2.1.6.395

    Romantic Virgo(Melee)
    ជាដាវថ្មីដែលមានអនុភាពអស្ចារ្យ រួមទាំងការកាប់មានចំងាយឆ្ងាយថែមទៀតផង។
    M14EBR(Assult)
    ជាកាំភ្លើងបាញ់រះថ្មី ងាយស្រួលសម្រាប់ការប្រយុទ្ធគ្នាលក្ខណៈជាក្រុម។
    CS-LR4(Sniper)

    ជាកាំភ្លើង Sniper ថ្មីដែលមានប្រភពមកពីប្រទេសចិន មានល្បឿនបាញ់លឿនមិនធម្មតា។
    Gourd(Grenade)
    ជាប្រភេទគ្រាប់បែកថ្មីមានសណ្ឋានជាល្លោក តែកំលាំងផ្ទុះខ្លាំងអស្ចារ្យជាគ្រាប់បែកនាៗ។
  • បន្ថែមសំភារៈថ្មីៗជាច្រើនដូចជា៖

 AK Team