ប្រកួត​មិត្តភាព​អន្តរជាតិ

June 23, 2014

នៅ​ថ្ងៃ​ពុធ ទី ២៥ ខែ​ មិថុនា ២ ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​ការ​ប្រកួត AK Online លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​ជើងខ្លាំង​កម្ពុជា​ក្រុម YouWillKnow និង​ជើងខ្លាំង​ម៉ាឡេស៊ី HolyAce អតីត​ជើងឯក​ពាន​រង្វាន់ AK អន្តរជាតិ MATIC 2013។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង ១២ រសៀល ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ៧ ល្ងាច។

ដូច្នេះ​សម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​ជើងខ្លាំង AK កម្ពុជា ជាពិសេស​ប្រិយមិត្ត​អ្នក​គាំទ្រ​ក្រុម YouWillKnow ផ្ទាល់​តែ​ម្ដង អាច​ចូលរួម​ទស្សនា និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់ YouWillKnow បាន​ដោយ​សេរី​នៅ The Arena ដែល​មាន​អាសយដ្ឋាន​ផ្ទះលេខ 308 មហា​វិថី​ព្រះ​មុនីវង្ស ឬ​គាំទ្រ​ពី​ចម្ងាយ​តាម​រយៈ LiveStream របស់ SabayTV ផង​ដែរ។

ចុច​ទី​នេះ ដើម្បី​ទស្សនា​ការ​ប្រកួត​តាមរយៈ http://sabay.tv/live (AK Online Server)

ចុច​ទី​នេះ ដើម្បី​ទស្សនា​ការ​ប្រកួត​តាម​រយៈ http://www.twitch.tv/ethletes (MAT Server)