ឆ្នាំថ្មី! ប្រត្តិបត្តិការថ្មីចំពោះអ្នកប្រើHack!

April 8, 2015

នឹក​Hero ណាស់​មែន​ទេ? ចង់​បាន​Hero ត្រឡប់​ទៅ​វិញ​ណាស់​ត្រូវ​អត់? ហើយ​ធ្លាប់​សន្យា​នឹង​ខ្លួន​ឯង​ថា​ថា​​បើ​ថ្ងៃ​ណា​មួយ​បាន​Hero ដែល​ខ្លួន​ស្រលាញ់​ត្រឡប់​ទៅ​វិញប្ដេជ្ញា​ចិត្ត​ថា​នឹង​​មិន​ប្រើ​Hack ទៀត​ទេ​ទាំង​នេះ​ជា​អារម្មណ៍​​​ពិត​របស់​អ្នក​កម្សាន្ត​មួយ​ចំនួន​ដែល​ធ្លាប់​​បាន​ប្រើ​ប្រាស់Hack ​ហើយ​តួអង្គ​របស់​ពួក​គាត់​ត្រូវ​បាន​Banned ដោយ​System។

ឥឡូវ​នេះ​អ្វី​​ដែល​អ្នក​ទន្ទឹង​រង់​ចាំ​បាន​មក​ដល់​ហើយ ​​នៅ​ថ្ងៃ​ទី​១០ ខែមេសាខាង​មុខ​​​សេវាកម្សាន្តAK2នឹង​ធ្វើ​ការ​ដោះ​លែង​នូវ​រាល់​Account ទាំង​អស់​ដែល​ធ្លាប់​បានBanned ដើម្បី​ឱ្យ​អ្នក​កម្សាន្ត​ទទួល​បាន​តួអង្គ​របស់​ខ្លួន​ត្រឡប់​មក​វិញហើយ​រីក​រាយ​កម្សាន្ត​ក្នុងឱកាស​ឆ្នាំ​ថ្មី​។

 

តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ចាប់​ពី​ ថ្ងៃ​ទី​១៣​ ខែ​មេសា​ នេះ​តទៅ​សម្រាប់​អ្នក​ដែល​នៅ​តែ​បន្ដ​ប្រើ​ប្រាស់​Hack នោះ​ System នឹង​ធ្វើ​ការ​Ban នូវ​គណនី(Account) របស់​គាត់​រយៈ​ពេល​៣០​ថ្ងៃ​។ដូច្នេះ​សង្ឃឹម​ថា​អ្នក​ដែល​ទទួល​បាន​Hero ត្រឡប់​ទៅ​វិញ​នឹង​​ទទួល​ស្គាល់​កំហុស​ហើយ​ឈប់​ប្រើ​ប្រាស់Hack​បន្ដ​ទៀត​។ ​យើង​ទាំង​អស់​គ្នា​ត្រូវ​​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជាមួយHack នឹង​បន្ដ​​រីក​រាយ​កម្សាន្ត​ជា​មួយ​សម្ថភាព​ពិត​នឹង​​កម្សាន្ត​ដោយ​ស្មើភាពគ្នា​។​