ក្រុម​កីឡា​អេឡិច​ត្រូនិក​កម្ពុជា​ចូល​រួម​ពិធី​ជប់​លៀង​មហាគ្រួ​សារ​កីឡា​ខ្មែរ​ម្សិល​ម៉ិញ

April 5, 2016

ពិធី​ទទួល​ទាន​អាហារមហាគ្រួ​សារ​កីឡាខ្មែរ​​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​រ​បស់​សម្ដេចតេជោ ហ៊ុន សែន កាល​ពី​ម្សិល​ម៉ិញ​បាន​បញ្ជប់ទៅ​ជាមួយ​បរិ​យាកាស​​ដ៏​សែន​សប្បាយ​រីក​រាយ​ព្រម​ជា​មួយ​ស្នាម​ញញឹម​របស់​កីឡាករ​ កីឡាការិនី គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹក​នាំ​គ្រប់​ស្ថាប័ន​កីឡា​ទាំង​អស់​ប្រមាណ​ជា ៣៤០០ នាក់។

ក្នុង​ឱកាសនោះដែរក្រុម​កីឡាករ​នៃ​សហព័ន្ធ​កីឡាអេឡិចត្រូនិក​កម្ពុជា (EFC) ​​រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ក៏​បាន​ចូល​រួម​ក្នុង​ពិធី​ដ៏​មហោឡារិក​នេះ​ផង​ដែរ​ខាង​ក្រោម​នេះ​ជា​ទិដ្ឋ​ភាព​ខ្លះ​របស់​ក្រុម​កីឡាករ​កាល​ពី​ម្សិល​ម៉ិញ។

ពិធី​ទទួល​ទាន​អាហារមហាគ្រួ​សារ​កីឡាខ្មែរ​​នេះរៀបចំឡើងដើម្បីលើកទឹក​ចិត្ត​កីឡាករ​កីឡាការិនីទាំងអស់​និង​អបអរសាទរពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ​ ព្រមទាំង​អប​អរ​សាទរ​ខួប​កំណើត​របស់​សម្ដេច​នា​យក​រដ្ឋ​មន្ត្រី​ផងដែរ។