ក្រុម Never Care ស្រក់​ទឹក​ភ្នែក​បាន​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រជួប​ Infinity

December 5, 2017

ក្រុម​លេច​ធ្លោ​​នៅ​កម្ពុជា​ Never Care បាន​រំជើបរំជួល​ខ្លាំង​មែន​ទែន​ដែល​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​​ទទួល​បាន​ជ័យជម្នះ​យ៉ាង​តឹង​តែង​លើ​ក្រុម​ខ្លាំង​ Secret នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​សម្រាប់​វិញ្ញាសា​ AK 2 ​នៃ​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​។

ក្រុម Never Care

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Never Care បាន​យក​ឈ្នះ​ក្រុម Secret ដោយ​លទ្ធផល​ ៥-២។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​សមាជិក​ក្រុម Never Care បាន​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​ទម្រាំ​បាន​យក​ឈ្នះ​ក្រុម Secret គឺ​ពិត​ជា​តឹង​តែង​ខ្លាំង​​​ដូច​គ្នា។ ចំពោះ​ Infinity ​បាន​កៅអី​ផ្តាច់​ព្រ័ត្រ​ដែរ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ King Attack ដោយ​លទ្ធផល​តឹង​តែង​បំផុត​គឺ ៥-៤។

ក្រុម Infinity

អ្វី​ដែល​កាន់​តែ​ពិសេស វគ្គ​ផ្តាច់​ព្រ័ត្រ​ល្ងាច​នេះវេលា​ម៉ោង​៤ នឹង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ MYTV

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អាទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​សប្បាយ​រីករាយ​ជា​មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

មើលទិដ្ឋភាព​ប្រកួត​ដូច​ខាង​ក្រោម