រំលឹកឡើងវិញនូវការប្រកួត AK2 E-Sport World Champion 2018 តាំងពីវគ្គសន្សំពិន្ទុរហូតដល់វគ្គផ្តាច់ព្រ័ត្រ ខាងក្រោមគឺជាលទ្ធផលសម្រាប់ ១២ក្រុមដែលបានចូលរួម៖

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលពីរថ្ងៃ​ គឺថ្ងៃទី ១៣-១៤ ខែមករា មក AK2 E-Sport World Champion 2018 បានរកឃើញនូវ ជើងខ្លាំងទាំងបួនក្រុម ក្នុងនោះរួមមាន៖

-ជ័យលាភីជើងឯកបានទៅលើក្រុម​ Sync Gaming​ ដែលមកពីប្រទេស ម៉ាឡេស៊ី ដែលបានទទួលរង្វាន់ជាទឹកប្រាក់សុទ្ធ 15,000$

 

-ជ័យលាភីជើងឯករងបានទៅលើក្រុម​ NeverCare​ ដែលជាក្រុមខ្លាំងប្រចាំប្រទេសកម្ពុជា បានទទួលរង្វាន់ជាទឹកប្រាក់សុទ្ធ 7,000$

 

-ជ័យលាភីលេខ៣ បានទៅលើក្រុម​ Suicide​ ដែលមកពីប្រទេស ម៉ាឡេស៊ី ដែលបានទទួលរង្វាន់ជាទឹកប្រាក់សុទ្ធ 4,000$

 

-ជ័យលាភីលេខ៤ បានទៅលើក្រុម​ EDP ROG​ ដែលមកពីប្រទេស សិង្ហបូវី ដែលបានទទួលរង្វាន់ជាទឹកប្រាក់សុទ្ធ 2,500$

ក្នុងឆ្នាំ ២០១៩​ខាមុននេះ ប្រទេសកម្ពុជា នឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ ការប្រកួត AK2 E-Sport World Champion 2019

 

អត្ថបទ​ចេញ​ផ្សាយ​: ២៣ មករា ២០១៨

GM Kevin