កាដូពិសេសសម្រាប់ក្រុមកម្ពុជា & ហ្វេនៗ

January 25, 2019

ដើម្បីអបអរសាទរចំពោះក្រុម Klach Ey របស់កម្ពុជាដែលបានដណ្តើមយកពានរង្វាន់ជើងឯក MATIC 2019 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនោះ សេវាកម្សាន្ត AK2 នឹងធ្វើការផ្តល់ជូនកាដូពិសេសដល់ហ្វេនៗទាំងអស់ដោយគ្រាន់តែ Login ចូលក្នុងសេវាកម្សាន្តAK2 នៅថ្ងៃទី26 មករា ឆ្នាំ2019 ខាងមុខនេះ នឹងទទួលកាដូដូចខាងក្រោមនេះ។

ចំណែកឯកកាដូសម្រាប់ក្រុមជើងឯកកម្ពុជាយើងខាងនេះក៏មិនអន់ដែរ សេវាកម្សាន្ត AK2 ក៏នឹងផ្តល់ជូន Creator-Hero(AR) ជូនសមាជិកទាំង5នាក់ប្រើរយៈពេលពេញមួយឆ្នាំ ជាការលើកទឹកចិត្តដល់លើកស្ទួយវិស័យកីឡាអេឡិចទ្រូនិចនៅកម្ពុជាអោយកាន់តែមានមុខមាត់នៅលើឆាក់អន្តរជាតិថែមទៀត។

ក្រុមហ៊ុន Sabay សូមថ្លែងអំណរគុណដល់ក្រុមកម្ពុជា និងអ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រ សេវាកម្សាន្ត AK2​និងសេវាកម្សាន្តផ្សេងៗរបស់ក្រុមហ៊ុន Sabay តាំងពីដើមរហូតមកដល់ពេលនេះ។ សង្ឃឹមថាក្រុមកម្ពុជានឹងបន្តដណ្តើមយកជ័យលាភីជើងឯកនៅឆ្នាំក្រោយៗទៀត។