ក្នុង Version ថ្មីនេះអ្នកនឹងអាចផលិតអាវុធតាមរូបមន្តដែលមានដូចជា M4A1, Ak 47, Sniper, Grenade…… ដោយអ្នកគ្រាន់តែបញ្ចូលរូបមន្តគំនូរទៅក្នុងការផលិតនោះជាការស្រេច។ មិនតែប៉ុណ្ណោះនឹងមាននាំមកនូវវគ្គថ្មីផែនទីថ្មីមួយទៀតគឺ សង្គ្រាមឈ្លានពាន ដែលអ្នកត្រូវតែប្រើកូនសោរដើម្បីចូលទៅកាន់វគ្គនេះ ហើយនឹងអាចទទួលបាននូវធាតុកម្រ និងM Point ផងដែរ។
-
សង្រ្គាមឈ្លានពានរបស់ចោរសមុទ្រ
គឺជាសង្រ្គាមដែលត្រូវការភាពរហ័សរហួនក្នុងការសំលាប់ចោរសមុទ្រដែលរត់លឿនមកពីគ្រប់កនែ្លងក្នុងផែនទីនេះ។

ដើម្បីទទួលបានជ័យជំនះ តួរអង្គដែលមានឋានៈជា ACEមាស ត្រូវសំលាប់ចោរសមុទ្រអោយបាន ៧៥នាក់ក្នុងរយៈពេល ៥នាទី ។ បើមិនដូច្នោះទេនឹងត្រូវទទួលបរាជ័យ។
-
ផែនទីថ្មីសម្រាប់សង្រ្គាមឈ្លានពាន
នៅក្នុង Version ថ្មីនេះដែលក៏មានបន្ថែមជូននូវផែនទីថ្មី១ ទៀតគឺ Aggressive War ។

-
ចូលកម្សាន្ដទទួលរង្វាន់
ចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី៤ ខែឧសភា នៅ Version ថ្មីនេះដែលអ្នកកម្សាន្ដទាំងអស់គ្រាន់តែចូលកម្សាន្ដភ្លាមនឹងទទួលបាន V5 Combination និង Rare Earth Lv2 ។

-
សំភារៈដែលគួរតែមានក្នុង Version 2.1.6.355
- G-Mission Key
ជាកូនសោរដែលអាចនាំអ្នកចូលទៅកាន់វគ្គ Rare Earth war ដើម្បីទទួលបាននូវធាតុកម្រ។ កូនសោរនេះមានលក់ក្នុង Item Mall ដែលមានតំលៃ ២៥០០០ silver/ម្តង។
- Weapon Drawing

ជារូបមន្តដែលជំនួយក្នុងការផលិតអាវុធមួយជាក់លាក់ទៅតាមរូបភាពនេះ។ រូបមន្តនេះក៏មានលក់នៅក្នុង Item Mall ដែរ។
-
សំភារៈថ្មីៗជាច្រើនដូចជា៖
