ការប្រកួតកីឡាអេឡិចត្រូនិក AK2 NET2019 FINAL នៃព្រះរាជាណាចក្រកម្ពុជា

November 29, 2019


ថ្ងៃទី០៧ ដល់ ០៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AK2  NET2019 FINAL បានមកដល់ហើយសម្រាប់ក្រុមកីឡាករមកពី ៥តំបន់ធំនៃព្រះរាជាណាចក្រកម្ពុជា។ ដែលការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ធ្វើឡើងនៅរាជធានីភ្នំពេញ ។ សម្រាប់ក្រុមទាំង ១២ ដែលជាម្ចាស់ជើងឯក និងជើងឯករងប្រចាំតំបន់ សុទ្ធសឹងជាក្រុមដែលមានត្រៀមប្រកួតដណ្ដើមយកជាជើងឯកប្រចាំឆ្នាំ NET2019 ឆ្ពោះទៅកាន MATIC នាប្រទេស ចិន នាពេលខាងមុខ។

តើក្រុមណាដែលអាចកាន់កាប់តំណែងជាម្ចាស់ជើងឯកដែលបង្ហាញពីសមត្ថភាពជាកីឡាករអេឡិចត្រូនិកតំណាងអោយព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ MATIC ?

ជួបគ្នានៅក្លឹប MCT Esport Cambodia សូមកុំភ្លេចចូលរួមទស្សនា នៅលើគេហទំព័រ Page Ak sabay *officialpage ដើម្បីគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជា និងលើកស្ទួយវិស័យ e-Sports  អោយមានការរីកចំរើន និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនដោយការលេងកីឡា ។

រង្វាន់​សម្រាប់​ការ​ប្រកួត​​តាម​តំបន់៖

  • ជើង​ឯក​ទទួល​បាន 1000$ + 20,000 Sabay gold
  • ជើង​ឯក​រងទទួល​បាន​ 500$ + 20,000 Sabay gold

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

  • ជើង​ឯក​ទទួល​បាន​  2000$ + 40,000 Sabay gold
  • ជើង​ឯក​រង​ទទួល​បាន​ 1000$+ 40,000 Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40,000 Sabay gold

 

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ

  • ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង នៅ​រាជធានីភ្នំពេញ ដោយ​មាន​ 12ក្រុមសម្រាប់​វិញ្ញាសារ​ AK2 (Bomb Mode) ដោយ​ក្រុម​ទាំង​នេះ​បាន​មក​ពី​ការ​ជម្រុះ​តាម​ 5តំបន់​ខាង​លើ​ដើម្បី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ជើង​ខ្លាំង​ថ្នាក់​ជាតិ​​2019

សម្គាល់៖

  • ក្រុម​ដែល​ឈ្នះ​ការប្រកួត​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើដំណើរ​ ស្នាក់នៅ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រនៅ​ទី​ក្រុង​ភ្នំពេញ ដែល​មាន​ទី​តាំង​នៅ​ រាជធានីភ្នំពេញ។
  • យើង​ខ្ញុំ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ជា​មុន។

 

​​ចំណាំ៖ កីឡាករណា​​ដែលបាន​​​ជាប់​​ប្រចាំ​តំបន់​រួចហើយ​មិន​មាន​សិទ្ធ​ទៅ​ប្រ​កួត​នៅ​តំបន់​ផ្សេងបាន​ទេ។ ប្រសិន​បើ​​ក្រុម​ការងារ​យើង​ចាប់បាន​នោះ​កីឡាករ​រូប​នោះ​នឹង​ត្រូវ​ដក​ចេញ​ពីការ​ប្រកួត​​ NET 2019តែម្ដង រីឯក្រុម​ដែលអនុញ្ញាត​អោយ​កីឡាករ​ដែល​ជាប់ហើយ​មកចូល​ជា​សមាជិក​ក្រុមនោះយើងនឹង​ដក​សិទ្ធ​​ប្រកួត​ប្រចាំតំបន់​នោះចេញ។

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168