NET2019 FINAL ម្ចាស់ជើងឯកបានរកឃើញហើយ !!

December 12, 2019

កាលពីថ្ងៃ អាទិត្យ ទី៧ ,៨ ខែ ធ្នូ ឆ្នាំ ២០១៩ ថ្មីៗនេះ ដោយការប្រកួតកីឡាអេឡិចត្រូនិកកម្ពុជា លើវិញ្ញាសារ NET2019 FINAL AK2 ដែលរៀបចំធ្វើឡើងនៅក្លឹប MCT-Esport Cambodia។ នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ នៃ​ការ​ប្រកួត NET 2019 FINAL ដោយក្រុម​ KLACH-EY បាន​យកឈ្នះលើ​ក្រុម SAMMES គ្រោង​តំណែង​ជើង​ឯក​ NET 2019 ដែលត្រូវតំណាងអោយព្រះរាជាណាចក្រកម្ពុជាចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ MATIC នៅប្រទេសចិនខែក្រោយនេះ។

 

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពិតជា​អស្ចារ្យ ​ដោយ​​ក្រុម KLACH-EY និង SAMMES ត្រូវ​ប្រកួតប៉ះគ្នា​ចំនួន ៣ វគ្គ ដើម្បី​ស្វែង​រក​ម្ចាស់​ជើង​ឯក។ ក្នុង​វគ្គ​ទី​មួយ​ក្រុម KLACH-EY បាន​យក​ឈ្នះ​ SAMMES ដោយ​លទ្ធផល ៥-១ ក្នុង Dizzle Town ។ ចូល​ដល់​វគ្គ​ទី​ពីរ​​ក្រុម SAMMES នៅ​តែ​មិន​អាច​​ឈ្នះ ដោយ​ចាញ់​ក្រោម​ថ្វី​ដៃ​របស់ក្រុម KLACH-EY ក្រោម​លទ្ធផល ៥-១ ដដែលក្នុង Map Huangpu Terminal  ធ្វើ​ឲ្យ​ SAMMES អស់​ឱកាស​ត្រឹមវគ្គទីពីរនេះ។

នេះ​ជា​ឆ្នាំ​ទីពីរ​របស់ក្រុមហើយ KLACH-EY ដោយគ្រោង​តំណែងជា​ជើង​ឯក​ NET 2019 ដែល​ក្រុម​ទទួល​បាន​ប្រាក់​រង្វាន់ ២ ពាន់​ដុល្លារ និង​ Sabay Gold ចំនួន ៤ ម៉ឺន​ផង​ដែរ។ ចំណែក​ក្រុម SAMMES គ្រោង​តំណែង​ជើង​ឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់​ ១ ពាន់​ដុល្លារ + Sabay Gold ចំនួន ៤ ម៉ឺន ខណៈ​ក្រុម NeverCare គ្រោង​តំណែង​លេខ ៣ ទទួល​បាន​រង្វាន់ Sabay Gold ចំនួន ៤ ម៉ឺនផងដែរ។

លទ្ធផល​វគ្គ​​​៨​ក្រុម​ចុង​ក្រោយ​

  • ក្រុម​ NeverCareII ឈ្នះ ក្រុម​ Incredible_Gaming

  • ក្រុម​ SAMMES ឈ្នះ​ ក្រុម​ The Micheal
  • ក្រុម NeverCare ឈ្នះ ក្រុម​ Stable_Force
  • ក្រុម​ KLACH-EY ឈ្នះ ក្រុម BattleFight

លទ្ធផល​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

  • ក្រុម​ Klach Ey ៥-៤ ក្រុម NeverCare
  • ក្រុម SAMMES ៥-4 ក្រុម NeverCareII

លទ្ធផល​វគ្គ​ផ្តាច់​ព្រ័ត្រ

  • ប្រកួត​យក​លេខ​៣៖ ក្រុម​ NeverCare ៥ – ៤ ក្រុម NeverCareII
  • ប្រកួត​យក​លេខ​១៖ ក្រុម​ Klach Ey  ២ Map ក្រុម SAMMES
    (Dizzle Twon 5-1)
    (Huangpu Terminal 5-1)

ចំណែក​​ម្ចាស់ជើងឯក​វគ្គ Personal Mode ក្នុងព្រឹត្តិការណ៏ប្រកួត AK2 NET 2019 FINAL វិញ​មាន ៖

  • ចំណាត់ថ្នាក់លេខ១ AhMab-NC មកពីក្រុម NeverCare ( MVP )
  • ចំណាត់ថ្នាក់លេខ២ P-Sand-KE មកពីក្រុម KLACH-EY
  • ចំណាត់ថ្នាក់លេខ៣ Kbem-BTF មកពីក្រុម BattleFight

 

 

​ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​ ​គឺ​នាំ​មក​ដោយ​ភេសជ្ជៈ​ THUNDER ​។ នេះ​ជា​ភេសជ្ជៈស៊ូបភើ សូដាថ្មី ពី​ក្រុមហ៊ុន ​កូកា-កូឡា ​អានុភាព​ខ្លាំង​ដូចរន្ទះ ​រសជាតិ​ឆ្ងាញ់​ដិត​អារម្មណ៍​ មាន​ពីរ​រសជាតិ៖ រស​ជាតិ​ផ្លែ​ឈើ និង​រសជាតិ​ស្រ្តបឺរី។ ​ឥឡូវនេះ​មានលក់នៅទូទាំងប្រទេសកម្ពុជាហើយ!​

ចូលរួមបណ្ដុះស្មារតីជាក្រុម ហ្វឹកហាត់កាយសម្បទា និងបញ្ញាស្មាតីក្នុងគោលដៅបង្ហាញពីភាពជាកីឡាករនៃព្រះរាជាណាចក្រកម្ពុជា ។

 

 

សូមអគុណ