AK2 Cyber Showdown-2020 សូមធ្វើការផ្អាកការប្រកួតទូទាំងប្រទេស

April 16, 2020

( ក្រុមហ៊ុន សប្បាយ SABAY ) សូមជម្រាបជូនដល់កីឡាករ និងអ្នកគាំទ្រសេវាមក្សាន្ត AK2ទាំងអស់ មេត្តាជ្រាបថា ខណៈពេលដែលប្រទេសកម្ពុជា និងបណ្ដារប្រទេសមួយចំនួនក្នុងពិភពលោក កំពុងមានការព្រួយបារម្ភ លើការរីករាលដាលរបស់ជម្ងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ( COVID-19) ក្រុមហ៊ុន និង ក្រុមការងាររៀបចំការប្រកួត Cybernet Showdown-2020 បានធ្វើការផ្អាកការប្រកួតកីឡាអេឡិចត្រូនិក AK2 Cyber Showdown-2020 ទូទាំងប្រទេសតែម្ដង។ ការសម្រេចផ្អាកការប្រកួតនេះគឺ ដើម្បីការពារដល់សុខភាពកីឡាករ និងបញ្ជៀសការឆ្លងរីករាលដាលនៃ មេរោគប្រភេទថ្មីនេះ។

សូមក្លឹបកម្សាន្ត (NET) ទាំងអស់មេត្តាចូលរួមអនុវត្តនូវវិធានការអនាម័យមួយចំនួន រួមមានដូចខាងក្រោម៖

  • រៀបចំឧបករណ៍វាស់កំដៅដល់កីឡាករ ឬភ្ញៀវចេញចូល បើកំដៅលើសពី ៣៤អង្សារត្រូវសាកសួរ (ករណីចាំបាច់ណាមួយត្រូវទាក់ទងទៅលេខ ១១៥)
  • រៀបចំអោយមានទឹកលាងដៃដូចជាអាល់កុល ឬទឹកសំលាប់មេរោគតាមច្រកចេញចូល
  • ធ្វើអនាម័យបរិវេណទីតាំងក្លឹប (ផ្ទៃខាងក្នុង និងខាងក្រៅ)
  • ធ្វើអនាម័យឧបករណ៍ សម្ភារៈប្រើប្រាស់ ( Mouse, Keyboard, Headset, Mouse Pad, PC, តុ, កៅអី ។ល។ )
  • អនាម័យសម្លៀកបំពាក់ និងខ្លួនប្រាណ
  • អនាម័យក្នុងបន្ទប់ទឹក និងមានសាប៊ូ
  • មានក្អក កណ្ដាសត្រូវប្រើប្រាស់ម៉ាស់ការពារ

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សហព័ន្ធកីឡាជាតិ កម្ពុជា និងអគុណចំពោះអ្នកគ្រាំទ្រទាំងអស់ក្នុងឆ្នាំថ្មីនេះ ទទួលបាននូវ សុខភាពល្អ សំណាងល្អ និងទទួលបានពរជ័យសុខសេរីមង្គលក្នុងក្រុមគ្រួសារ។

 

ក្រុមហ៊ុន សប្បាយ (SABAY) នឹងធ្វើការជូនដំណឹងអំពីការប្រកួតផ្សេងៗនៅពេលខាងមុខនេះ។ ព័ត៌មានលម្អិតសូមតាមដានគេហទំព័រហ្វេសប៊ុក AK Sabay *OfficialPage

សូមអគុណ!

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធិ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹងទុកជា​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168/ 015 294 168