ការប្រកួត AK2 Online GM Monthly Challenge

April 27, 2020

​​​​ដោយសារតែពេលនេះ AK2 បានពន្យាពេលការប្រកួត AK2 Cyber Showdown 2020 ពេលនេះ AK2 បានចេញមកនៅការប្រកួត Online ដែលនឹងអោយអ្នកលេងទាំងអស់បានចូលរួមប្រកួត Live ដើម្បីឈ្នះ Sabay Gold ផងដែរ ។​​ ការប្រកួតនេះគឺអ្នកលេងនឹងត្រូវប្រកួតជាមួយ GM Sabay របស់យើងក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបានរង្វាន់ Sabay Gold ចំនួន​ 4,000 Sabay Gold ។ ក្រុមដែលអាចចូលរួមប្រកួតបានគឺមានចំនួន 4 ក្រុម​ (នៅក្នុងការប្រកួតមួយនេះ) ដោយប្រកួតជំរុស Knock Out ហើយឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ GM Sabay បើឈ្នះក្រុម GM Sabay នោះក្រុមនឹងទទួលបានរង្វាន់ Sabay Gold ចំនួន​ 4,000 Sabay Gold បើចាញ់ក្រុម GM Sabay ក្រុមនឹងទទួលបានរង្វាន់ចំនួន​ 800 Sabay Gold ។ កុំភ្លេចចូលរួមប្រកួតនិងទស្សនាយករង្វាន់ទាំងអស់គ្នានៅលើ Facebook page “AK Sabay *OfficialPage

 ចុះឈ្មោះឥតគិតថ្លៃបាននៅទីនេះ mysabay ។ បញ្ចាក់យកតែ4ក្រុមទេ ចុះឈ្មោះមុនមានឱកាសចូលរួមមុន

លក្ខខណ្ឌក្នុងការប្រកួត

  • ក្នុង​១​ក្រុម​ត្រូវមានសមាជិក​​៥នាក់
  • ក្រុមប្រកួតមិនអាចដូរសមាជិករបស់ខ្លួនបានឡើយ
  • ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី​៥០ឡើងទៅក្នុងការប្រកួត
  • ក្រុមប្រកួតទាំងអស់សូមអោយមានឈ្មោះតួអង្គសមរម្យ
  • កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
  • ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន
  • ក្រុមចូលរួមបានមានចំនួន4ក្រុម ដោយប្រកួតជំរុស Knock Out ហើយឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម GM Sabay

Knock Out Stage

 

ច្បាប់ក្នុងការប្រកួត

  • សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង (Gun Soul) និង​សត្វចិញ្ចឹម (Pet)​ឡើយ។
  • ប្រសិនបើមានចេតនា ប្រើប្រាស់កំហុសផែនទី (Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹង ត្រូវ​បាន​បណ្តេញចេញពីការប្រកួត។
  • ប្រសិនបើ Players ទាំង​អស់​មិន​អាច​បញ្ចប់​ដោយ​សារ​តែ​ហេតុ​ផល​ដោយ​អចេតនា និង​មិន​បាន​​រំពឹង​ទុក ដូច​ជា Server ​ឈប់​​​​ដំនើរ​​ការ​​ឬ​គាំង​ ពិន្ទុ​​ជុំ​​នោះ​នឹង​ត្រូវ​បាន​បោះ​បង់​ និង​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ឡើង​វិញ ដោយយកច្បាប់ក្រុមហ៊ុនកំណត់រួចមកអនុវត្តន៍។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់នោះក្រុមត្រូវផ្តលសញ្ញាឬ Chat​ All ថា “DC ឬ Disconnect”។
  • ​បើ​ Player មាន​បញ្ហា (ស្ថានភាពកាយសម្បទា) មិន​អាច​បន្ត​​ការ​ប្រកួត អ្នក​​រៀប​ចំ​នឹង​​មិន​ទទួល​​ខុស​ត្រូវ​ទេ។ ​សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត​ សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត ។
  • ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុម​ណា​ដែល​ប្រើ​ប្រាស់​នឹង​បញ្ឈប់​ការ​ប្រកួត​។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, Lag, Crashes និង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលចាប់ផ្ដើម​​ប្រកួត​ដោយ​ពុំទាន់​មាន​ការ​ប្រយុទ្ធ​នោះនឹង​ធ្វើ​ការ​ប្រកួត​សារ​ជាថ្មី​ ដោយ​គិត​បន្ត​ទៅ​លើ​ពិន្ទុ​ឈ្នះ​។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយមានចេតនានោះការ​ប្រកួត​នៅ​តែ​បន្ត​​អ្នក​ដែលបានចេញនោះគឹត្រូវចូលមកក្នុង Game ​ប្រកួត​វិញ​ដោយខ្លួនឯង។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលដែល​ក្រុម​ណា​មួយបាន​ដាក់​គ្រាប់បែក (C4)​ រួចរាល់ហើយ​នោះការ​ប្រកួត​នឹងនៅតែបន្ដ។
  • ត្រូវ​មាន​សុជីវធម៌​ និងគោរព​ពេលវេលា​ក្នុង​ការ​ប្រកួត​។ ក្នុង​ករណី​ដែល​ក្រុម​ណាមួយ​មក​យឺត​រយៈពេល​ ១០នាទី​ នោះ​នឹង​ចាត់​ទុក​ថា​ចាញ់​ រី​ឯក្រុម​ម្ខាង​ទៀត​ជា​អ្នក​ឈ្នះ​ ។
  • គ្រប់​សមាជិក​ក្រុម​ទាំងអស់​ដាច់ខាត​ត្រូវ​រាយ​ការណ៍​ទៅ​ក្រុម​របស់​ខ្លួន​យ៉ាង​តិច​ ៣០នាទីមុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម។ ប្រសិន​បើ​​ដល់​ពេល​ប្រកួត​ហើយ​នៅ​តែមិន​ទាន់​បង្ហាញ​ខ្លួន​ ឬមាន​ការ​យឺតយ៉ាវ​នៅ​ពេល​ប្រកួតលើស​ពី​ ១០នាទី​ នោះ​គឺ​​ចាត់ទុក​ថាអវិជ្ជមាន ឬ​បោះ​បង់​ការ​ប្រកួត​។ ចំណែក​ឯ​ក្រុម​ម្ខាង​ទៀត​ចាត់​ទុក​ថា​ឈ្នះ​ ហើយ​រង់ចាំ​ការ​ប្រកួត​បន្ត។

ផែន​ទីសម្រាប់ការ​ប្រកួត

សព្វាវុធ និង​សម្ភារៈប្រកួត

 

 

 

 

 

 

 

 

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168