កំពូល Clan ទាំង ៨ ឆ្ពោះទៅកាន់ N.E.T 2020

January 4, 2021

ការប្រកួតកីឡាអេឡិចត្រូនិកម្ពុជា AK2 ដែលធ្វើការជម្រុះក្នុងវគ្គ Team Challenge អស់រយៈពេល ៤សប្ដាហ៍កន្លងមក គឺយើងបានស្វែងរកឃើញហើយសម្រាប់ Clan ដែលឈានទៅការប្រកួត N.E.T 2020 នាពេលខាងមុខ ដោយបានស្វែងរកឃើញ Clanទាំង ៨ សុទ្ធសឹងតែជា Clan កំពូលៗប្រចាំសប្ដាហ៍ ។ សម្រាប់ការប្រកួត ROAD TO MATIC 2021 គឺមានរង្វាន់សរុបដល់ទៅ 27000$ ។

ខាងក្រោមនេះជារូបក្រុមទាំង ៨

 

សម្រាប់ក្រុមទាំង ៨ នឹងត្រូវធ្វើការប្រកួត Offline LAN Tournament ហើយយកជើងខ្លាំងចំនួន ២ក្រុម ដែលតំណាងអោយព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួត  MATIC 2021 ជាមួយបណ្ដារប្រទេសចំនួន ៣ទៀត មានដូចជា៖

  • ប្រទេស ម៉ាឡេស៊ី
  • ប្រទេស ថៃ និង
  • ប្រទេស ចិន 

សម្រាប់ការប្រកួតគ្រប់វិញ្ញាសាររបស់ AK2 នេះផងដែរ មានស្មារតីទំនួលខុសត្រូវ ដោយគិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយតម្រូវអោយមានការប្រកួតធ្វើឡើងជាលក្ខណៈ Online ដើម្បីបញ្ជាសពីការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត ១៩ ( COVID-19 ) ។

 

*ចំណាំ សម្រាប់ច្បាប់និងលក្ខខណ្ឌនៃការប្រកួត MATIC 2021 នឹងចេញនៅពេលខាងមុខ ។

សូមអគុណចំពោះ Clan ទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមលេងកម្សាន្ត នឹងប្រកួតដេញពិន្ទុតាំងពីវគ្គដំបូង រហូតដល់វគ្គបញ្ជប់។

 

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

 

សូមអគុណ!