សេចក្ដីជូនដំណឹងពីការប្រកួត ROAD TO MATIC 2021

January 4, 2021

សម្រាប់ការប្រកួតវគ្គជម្រុះដេញពិន្ទុគ្នា Team Challenge ៤សប្ដាហ៍ បានកន្លងផុត ដោយស្វែងរកឃ់ើញ Clan ចំនួន ៨ សម្រាប់យកទៅប្រកួត N.E.T 2020 ដើម្បីឆ្ពោះទៅការប្រកួត ROAD TO MATIC 2021 នាពេលខាងមុន។

ការប្រកួតកីឡាអេឡិចត្រូនិក AK2 លើវិញ្ញាសារ N.E.T 2020 នឹង ROAD TO MATIC 2021 ត្រូវបានផ្អាកជាបណ្ដោះអាសន្នសិន ដោយសារមូលហេតុនៃជំងឺ កូវីត ១៩ ( COVID 19 ) បានរាតត្បាតជំងឺនេះនៅតាមបណ្ដារប្រទេសមួយចំនួន ក្នុងនោះមាន ប្រទេស ថៃ នឹង ម៉ាឡេស៊ី ដែលត្រៀមធ្វើការប្រកួត MATIC 2021 ដែលនេះជាមូលហេតុសម្រាប់ការប្រកួត N.E.T 2020 នឹង ROAD TO MATIC 2021 ត្រូវបានផ្អាក។

** N.E.T 2020 នឹង ROAD TO MATIC 2021 ប្រទេស ម៉ាឡេស៊ី សុំធ្វើការពន្យាពេលរហូតទៅដល់ ខែ មីនា ឆ្នាំ២០២១ ។

**ចំណាំ សម្រាប់ Clan ទាំង ៨ យើងនៅតែរក្សាទុកសម្រាប់ការប្រកួតនោះមកដល់ពេលក្រោយ ។

សូមមេត្តាអធ្យាស្រ័យ នឹងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការរីករាលដាននៃជំងឺនេះចូលដល់សហគមន៍។​

 

 

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

 

សូមអគុណ!