ការ​ចុះ​ឈ្មោះ​ប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១០​ ដល់​ ២០​ ខែ​មិនា​ ម៉ោង​១២:០០​ថ្ងៃ​ត្រង់​។ ក្រុម​ប្រកួត​ទាំង​អស់​មាន​ចំនួន​៣៥ក្រុម​សម្រាប់​ការ​ប្រកួតនិមួយៗ​ ដោយ​៣២ក្រុម​ដែរ​បាន​ចុះ​ឈ្មោះ​មុនគេ​គឺ​ជាក្រុម​មាន​សិទ្ធិចូលរួមប្រកួត និង៣ក្រុម​ទៀត​គឺ​ជា​ក្រុមបម្រុង​ទុក​នៅពេលណាដែល​មាន​ក្រុម​ណា​មួយ​ អវត្តមាន។

ចំណាំៈ ក្រុម​ដែរ​ចាត់​ទុក​ថា​ជាក្រុមដែល​ចុះ​ឈ្មោះ​បានសម្រេច គឺ​ត្រូវ​បង្កើតក្រុម អញ្ជើញ​សមាជិក​ចូលក្រុម​អោយ​គ្រប់ចំនួន និង​ទទួល​បាន​ការយល់​ព្រម​ពីសមាជិកទាំងអស់នោះ!

របៀប​ចុះ​ឈ្មោះ​បងើ្កត​ក្រុម​ប្រកួត

មេក្រុម៖

  • ត្រូវ​ចុចលើ​ពាក្យ ចុះឈ្មោះប្រកួតនេះ រួច​បញ្ចូល​គណនី​ និង​លេខ​សំងាត់​អោយ​បាន​ត្រឹម​ត្រូវ
  • ចុចលើពាក្យ Sabay Contest ដែល​​ស្ថិត​​នៅ​​ខាង​លើ​​ផ្នែក​​ខាង​​ស្តាំ​ដៃ​ រួច​​ជ្រើស​​រើស​​ការ​​ប្រកួត​​មួយ​​ណា​​ដែរ​​អ្នក​​ចង់​​បង្កើត​​ក្រុម​ ប្រកួត
  • បំពេញ​នូវ​ពត៌មាន​​សំខាន់ៗ​មូយ​ចំនួន​ដូចជា ឈ្មោះក្រុម(Team Name) លេខទូរសព្ទ័​មេក្រុម (Team leader’s phone number) …
  • បន្ទាប់​មក ធ្វើ​ការ​អញ្ជើញ​សមាជិក​ក្រុម​ដទៃ​ទៀត​ដោយ​បញ្ចូល​ឈ្មោះ​គណនី​របស់​ សមាជិកក្រុម (Team Member Accounts)
  • ធ្វើ​ការ​រង់​ចាំ​ការ​យល់ព្រម​ពីសមាជិក​ដែល​ត្រូវ​បាន​អញ្ជើញ​អោយ​ ចូលរួម​ក្រុម
  • ក្រោយ​ពី​ទទួល​បាន​ការ​យល់ព្រម​ពីសមាជិក​រួច​ហើយ ក្រុម​នោះ​នឹង​ក្លាយ​ជា​ក្រុម​ដែរ​ចុះឈ្មោះ​បាន​សម្រេច

បញ្ជាក់ៈ គណនីមេក្រុមត្រូវតែមាន Sabay Coins ចំនួន២០០ ទើបអាចបង្កើតក្រុមចូលរួមប្រកួតបាន។

 

សមាជិកក្រុម៖

  • ត្រូវ​ចុចលើពាក្យ ចុះឈ្មោះប្រកួតនេះ រួច​បញ្ចូល​គណនី និងលេខ​សំងាត់​អោយ​បាន​ត្រឹមត្រូវ
  • ចុច​លើ​ពាក្យ Sabay Contest ដែល​​ស្ថិត​​​នៅ​​ខាង​​លើ​​ផ្នែក​​ខាង​ស្តាំដៃ​ដើម្បី​បង្ហាញ​លិខិត​អញ្ជើញ​ ចូល​រួមក្រុម
  • ចុច​លើ​ពាក្យ​ Agree ប្រសិន​បើ​អ្នក​យល​ព្រម​ ឬ​ក៏​ចុច​លើ​ពាក្យ​ Reject ប្រសិន​បើ​អ្នក​មិន​ព្រម

 

បញ្ជាក់ៈ គណនី​មួយ​អាច​បង្កើត​ក្រុម ឬ​ចូល​រួមក្រុម ក្នុង​ការ​ប្រកួត​​ទាំងពីរ​បាន​ (AK និង WC3)។