AK កំពុងស្វែងរកជើងខ្លាំងទៅម៉ាឡេស៊ី

February 1, 2012

បន្ទាប់​ពី​បាន​ធ្វើ​ការ​ប្រកួត​វគ្គ​ជម្រុះ​រក​ក្រុម​ខ្លាំង​រយៈ​ពេល ៦ខែ​កន្លង​មក ឥឡូវ​នេះ​យើង​បាន​រក​ឃើញ​១៦ក្រុម​ចុង​ក្រោយ​ហើយ ដោយ​ក្រុម​និមួយៗ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ដែល​ធ្លាប់​ឆ្លង​កាត់​ការ ប្រកួត​ដ៏​ស្វិត​ស្វាញ និង​ជា​ក្រុម​ដែល​ធ្លាប់​ទទួល​បាន​ជ័យ​ជំនះ​រាប់​មិន​អស់​ពី​មុន​មក​ដើម្បី ចូល​រួម​ការ​ប្រកួត​វគ្គ​ជម្រុះ​ផ្ដាច់​ព្រ័ត្រ Cambodian National Championship(CNC) ស្វែង​រក​ក្រុម​ខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​បន្ត​នៅ​ ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ការ​ប្រកួត​ដ៏អស្ចារ្យ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​អាគារ Phnom Penh Tower នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១១ វេលា​ម៉ោង ៤រសៀល​។

 

លោក​វ៉ាន់ សំបូរ ជា​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រកួត CNC ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ខាង​មុខ​នេះ បាន​លើក​ឡើង​ថា សម្រាប់​ពីរ​ក្រុម​ដែល​ឈ្នះ​ជាប់​ជា​ក្រុម​ខ្លាំង​ប្រចាំ​ប្រទេស​កម្ពុជា CNC នឹង​ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​ប្រទេស​ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​លំដាប់ ថ្នាក់​អន្តរជាតិ​នា​ដើម​ឆ្នាំ ២០១២ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ឈ្មោះ​ថា AK World Championship ហើយ​រាល់​ការ​ចំណាយ​ទាំង​អស់ ទាំង​ថ្លៃ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ និង​ការ​ហូប​ចុក ខាង​ក្រុមហ៊ុន​ជា​អ្នក​រ៉ាប់​រង។ ទាំង​នេះ​ពិត​ជា​ស្ដែង​ឲ្យ​អន្តរជាតិ​បាន​ឃើញ​ថា កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​លើ​ការ​យល់​ដឹង​ផ្នែក​បច្ចេក​វិទ្យា​។
គួរ​បញ្ជាក់​ផង​ដែរ​ថា AK Online ក៏​បាន​ផ្ដល់​ឱកាស​ដល់​មិត្ត​យុវវ័យ​ទាំងអស់​ឈ្នះ​រង្វាន់​សំបុត្រ VIP រហូត​ដល់​ទៅ ២០០សំបុត្រ ដើម្បី​ចូល​រួម​ទស្សនា​ឈុត​ឆាក​សមរភូមិ​ប្រកួត​ដ៏​ក្ដៅ​គគុក។ ចាប់​ផ្តើម​ផ្ញើ​សារ​ពី​ឥឡូវ​នេះ រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ដោយ​គ្រាន់​តែ​វាយ​ពាក្យ AK ដកឃ្លា CNC រួច​ផ្ញើ​ទៅ​កាន់​លេខ 7222 ពី​បណ្ដាញ​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ​ជា​ការ​ស្រេច ។
អ្នក​ឈ្នះ​សំបុត្រ VIP គឺ​ជា​ភ្ញៀវ​ពិសេស ក្រៅ​ពី​ចូល​រួម​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ដែល​ខ្លួន​ស្រលាញ់​ហើយ​នោះ ពួក​គេ​នឹង​ទទួល​បាន​ការ​ញ៉ាំ​អាហារ​បុហ្វេ (Buffet) ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំទៅ​ចូល​រួម​គាំទ្រ និង​ទស្សនា​ការ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី ៣រង្វាន់ និង​រង្វាន់​ផ្សេងៗ​ជា​ច្រើន​ថែម​ទៀត​ផង​៕