TheHellGate ដឹកដៃ RBC ទៅ​ម៉ាឡេស៊ី

February 1, 2012

អៃយ៉ា!​ ​​​RBC ចាញ់​បាត់​ហើយ ដោយ​​ស្នាដៃ​របស់​ The Hellgate ក្នុង​លទ្ធផល​ពិន្ទុ​ ​៧-៥។ ​​ឥឡូវ​នេះ​ ​ក្រុម​ The Hellgate ទទួល​បាន​​ប្រាក់​លើក​ទឹក​ចិត្ត​​២​លាន​រៀល ខណៈ​ដែល​ ​RBC បាន​ត្រឹម ១​លាន​រៀល​ ​ពី Sabay។ ការ​ប្រគល់​ទឹក​ប្រាក់​នេះ​ក្រោម​អធិបតីភាព​របស់​ លោក ជី សិលា នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ Sabay។

ជា​មួយ​គ្នា​នេះ ក្រុម 7 Color និង ​AZ ​ដែល​ចាញ់​មិន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ទទួល​បាន​​ទឹក​ប្រាក់​ លើក​ទឹក​ចិត្ត​ម្នាក់​ ​​២០​ ម៉ឺន​ដូច​គ្មា។ នេះ​ពិត​ជា​សង្វៀន​គួរ​ឲ្យ​សោក​ស្ដាយ​សម្រាប់​ក្រុម​ ​RBC  ពី​ព្រោះ​ថា​ លោក រតនា ម្ចាស់​ហាង​ Internet មួយ​​នឹង​ឩបត្ថម្ភ​ក្រុម​ ​នេះ​ ​១​លាន​រៀល​ ​បន្ថែម​ទៀត​ ប្រសិន​បើ​ក្រុម ឈ្នះ​ក្រុម The Hellgate។  តែ​​​ចុង​ក្រោយ ទឹក​ប្រាក់​សរុប ​៣​លាន​រៀល​រួម​ទាំង​ការ​ឧបត្ថម្ភ​ពី​Sabay ​នោះ​បាន​​ត្រឹម​តែ​​១​លាន​រៀល​តែ​ប៉ុណ្ណោះ។ ​មិន​ថ្វី​ទេ Sabay មាន​ព្រឹត្តិការណ៍​ជា​ច្រើន​ទៀត​ណា៎​។

ក្រុម​​ RBC និង The Hellgate ​បាន​ចាប់​ដៃ​​គូ​គ្នា​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី បើ​ទោះ​ជា​​មើល​មុខ​គ្នា​មិន​ត្រង់​នា​ពេល​នេះ​ក៏​ដោយ។ ​ជាង​នេះ​ទៅ​ទៀត ​ក្រុម​ទាំង​ពីរ​ត្រូវ​បាន​ផ្គត់ផ្គង់ និង ការ​ចំណាយ​គ្រប់​បែប​យ៉ាង ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ម៉ាឡេស៊ី​នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ ពី​ក្រុម​ហ៊ុន Sabay ដែរ។