CNC ​​នៅ​កោះ​ពេជ្រ​ថ្ងៃ​ទី ២៥​នេះ មាន​អ្វី​ខ្លះ?

August 24, 2012

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ស្វែងរក​ក្រុម​ខ្លាំងAK ២ក្រុម ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទីបី ខណៈ​៤ក្រុម​ផ្សេង​ទៀត​របស់​JX ជា​ការ​ប្រកួត​ជម្រុះ​ជុំ​ទី២ Sabayក៏​បាន​បើក​សម្ពោធ​Sever ថ្មី​របស់​សេវា​កម្សាន្ត​បែប3D និង MMORPG  ​ម៉ុង​ហ្គោល Shangri-La

អ្វី​ដែល​កាន់​តែ​ពិសេស និង​អស្ចារ្យ​បំផុត​នោះ​គឺ ឱកាស​បាន​ចូល​ជួប ជាមួយ​តារា​ក្នុង​ដួងចិត្ត​គឺ​ កញ្ញា សុគន្ធ និសា ​ការ​សម្ដែង​ការ​រាំ​ដ៏​កក្រើក​របស់​ក្រុម​Tiny Toones និង​ការ​Show ប្លែកៗ​ទៀត​ជា​ច្រើន។

ក្រៅ​ពី​ការ​ប្រកួត Sabay ក៏​បើក​យុទ្ធនាការ​ប្រកួត​ស្វែងរក​ក្រុម​ខ្លាំង​ និង​ការ​ចូល​រួម​សម្ដែង​របស់​​កំពូល​តារា​ចម្រៀង​សុគន្ធ និសា ហើយ​នោះ​ ក៏​មាន​ការ​ចាប់​រង្វាន់​ផ្ដល់​លាភ​សំណាង​រថយន្ត​Ford Fiesta ដល់​​មិត្ត​យុវវ័យ​ដែល​ប្រមូល​កាត​​​គ្រួសារ​ម៉ុងហ្គោល ទាំង​១២ បាន​គ្រប់​ចំនួន ​សម្រាប់​អ្នក​កម្សាន្ត​ម៉ុងហ្គោល បូករួម​ទាំង​រង្វាន់​ផ្សេង​ទៀត សម្រាប់​អ្នក​ទស្សនា និង​អ្នក​គាំទ្រ​ក្រុម​ដែល​ខ្លួន​ស្រលាញ់ ដូច​ជា​Galaxy Tab,Galaxy Note, Samsung TV សំបុត្រ​ទស្សនា​ភាពយន្ត​ពី​រោងកុន​3D លំដាប់​អន្តរជាតិ​Platinum Cineplex និង​​ការ​លេង​ល្បែង​កម្សាន្ត​​ដែល​ទទួល​បាន​រង្វាន់​ជា​ច្រើន​ទៀត។ កុំ​ភ្លេច​ជួប​គ្នា នៅ​កោះ​ពេជ្រ អាគារ Aចាប់​ពី​ម៉ោង ២រសៀល ដល់ ៨យប់ ថ្ងៃ​សៅរ៍​ទី ២៥ សីហា ២០១២។

ចង់​ដឹង​ច្បាស់​សូម​មើល​វីដេអូខាង​ក្រោម​នេះ ៖

បាន​ទាំង​ការ​សប្បាយ បាន​ទាំង​រង្វាន់ និង​បាន​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​ចម្រៀង​សុគន្ធ និសា!!!