AK War Journal: លក្ខខណ្ឌ​ប្រកួត​នៅ​ម៉ាឡេស៊ី​ស្រួល ឬ​លំបាក?

February 1, 2012

ការ​ប្រកួត​ជម្រើស​ជើង​ឯក​ថ្នាក់​អន្តរជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ ក្រុម​ Red Boy Club និង The Hell’s Gate ត្រូវ​យល់​ដឹង​ក្នុង​ការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ។
ចំពោះ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នេះ គឺ​មាន​លក្ខខណ្ឌ​និមួយៗ​ត្រូវ​បាន​អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​សម្រាប់​ក្រុម​ ដែល​ចូល​រួម​ប្រកួត​ទាំង​អស់​ ដែល​លក្ខខណ្ឌ​ទាំងអស់​នោះ បង្កើត​ឡើង​ក្នុង​គោល​បំណង​អោយ​មាន​យុត្តិធម៌​សម្រាប់​ការ​ប្រកួត​នេះ ។ តើ​លក្ខខណ្ឌ​ប្រកួត​មាន​អ្វី​ខ្លះ សម្រាប់​ក្រុម​ដែល​ចូល​រួម​ប្រកួត?

លក្ខខណ្ឌ​នៃ​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នេះ មាន​៦​លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ទាំងអស់​ត្រូវ​ដឹង ប៉ុន្តែ​ពេល​នេះ​ Sabay​សូម​លើក​យក​តែ​ពីរ​លក្ខខណ្ឌ​សិន​មក​ជូន​អ្នក​ទាំង​អស់​គ្នា​ ដើម្បី​បាន​យល់​ពី​ការ​ប្រកួត​នេះ។
លក្ខខណ្ឌ​ទី​មួយ៖ និយាយ​ពី​អាវុធ និង​សម្ភារៈ​ក្នុង​ការ​ប្រកួត។ អ្នក​ចូល​រួម​ប្រកួត​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​តែ​អាវុធ​ ឬ​សម្ភារៈ​ដែល​មាន​ស្រាប់​នៅ​ក្នុង​  ​​​​Account ​ដែល​ត្រូវ​បាន​ផ្ដល់​អោយ​ដោយ​ CiB Net Station។ ចំណែក​ឯ​លក្ខខណ្ឌ​ប្រើ​ប្រាស់​ Account ផ្ទាល់​ខ្លួន​ត្រូវ​បាន​ហាម​ឃាត់។ ដោយ​ឡែក​ការ​ប្រើ​ប្រាស់​អាវុធ គឺ​អ្នក​ប្រកួត​មិន​អនុញ្ញាត​អោយ​ប្រើ​ប្រាស់​ពី Item Mall ទាំង​មុន និង​ក្នុង​ពេល​ប្រកួត​ឡើយ។ ដោយ​ឡែក ពេល​វេលា​ក្នុង​ការ​ពិនិត្យ​លើ​ Primary weapon, Secondary weapon ,Setting  និង Graphic តម្រូវ​ឲ្យ​Player ទាំង​អស់​កែប្រែ​ទៅ​តាម​ចិត្ត​ឲ្យ​បាន​ស្រេច​បាច់ ​មុន​ពេល​ប្រកួត​ចាប់​ផ្តើម​ដូច​គ្នា ផ្ទុយ​ទៅ​វិញ​គេ​នឹង​គ្មាន​សិទ្ធ​ចូល​ទៅ​កែ​អ្វី​ដែល​បាន​រៀបរាប់​ខាង​លើ​ នេះ​បាន​ពេល​ក្រោយ​ឡើយ។ ចំណុច​ចុង​ក្រោយ​នៃ​លក្ខខណ្ឌ​មួយ​នេះ គឺ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​គ្រប់​ Crosshair ទាំង​អស់​តាម​ចិត្ត​របស់​ខ្លួន។

លក្ខខណ្ឌ​ទី​ពីរ៖ សំដៅ​ទៅ​លើ​ការ​ជ្រើស​រើស ​Mode និង​ Map សម្រាប់​ការ​ប្រកួត ដែល​កម្មវិធី​ប្រកួត​ត្រូវ​បាន​បែង​ចែក​ជា​ ៤ ប្រភេទ​មាន​ដូច​ជា៖
១.Explosion Mode (វគ្គ​ភេវរកម្ម)  ដោយ​អ្នក​ប្រកួត​ទាំង​ពី​ក្រុម​ត្រូវ​ជ្រើស​យក​ផែនទី​ Huangpu Terminal សម្រាប់​ការ​ប្រកួត​របស់​ខ្លួន។

២.Personal Mode ដោយ​ជ្រើស​យក​ផែនទី​ Kunlun Platform មក​ប្រកួត​នៅ​ក្នុង​សមរភូមិ។

៣.Melee ដោយ​ជ្រើស​យក​ផែនទី​ Kunlun Platform

៤.Sniper ដោយ​ជ្រើស​យក​ផែនទី​ Kunlun Platform

បន្ទាប់​ពី​ បាន​ដឹង​ពី​លក្ខខណ្ឌ​មួយ​ចំនួន​រួច​មក​ តើ​មិត្ត​ទាំងអស់​គ្នា​គិត​ថា​វា​ពិបាក​ទេ​ សម្រាប់​ក្រុម​តំណាង​ប្រទេស​កម្ពុជា​ទាំង​ពីរ​ក្រុម? សង្ឃឹម​ថា​វា​ពិត​ជា​មិន​ពិបាក​ដល់​ក្រុម​ទាំង​ពីរ​នោះ​ទេ ព្រោះ​ថា ក្រុម​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​ទឹក​ដៃ និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ខ្លាំង។

លក្ខខណ្ឌ​នៃ​ ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ គឺ​បង្កើត​ឡើង​ដើម្បី​អោយ​ក្រុម​ចូល​រួម​ប្រកួត​ទាំងអស់ ដើម្បី​​​ប្រយុទ្ធ​គ្នា​​ដណ្ដើម​ជើង​ឯក​​ក្នុង​កម្មវិធី ​ AK World Championship ដែល​មាន​ ៦ ប្រទេស​ចូល​រួម​មាន​ដូច​ជា ម៉ាឡេស៊ី (ម្ចាស់​ផ្ទះ) ថៃ ចិន ឥណ្ឌូណេស៊ី សិង្ហបុរី និង​កម្ពុជា ។

លក្ខខណ្ឌ ជា​បន្ត​នឹង​ចេញ​ផ្សាយ​លេខ​បន្ទាប់…