AK War Journal: លក្ខខណ្ឌ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី ស្រួល​ឬ​ពិបាក? (បន្ត)

February 1, 2012

កាល​ពី​លេខ​មុន​ Sabay បាន​ធ្វើរ​ការ​បង្ហាញ​ពី​លក្ខខណ្ឌ ​ទី​មួយ​ និង​ទីពីរ រួច​មក​ហើយ ពេល​នេះ​ Sabay សូម​បង្ហាញ​បន្ត​ទៀត​ពី​លក្ខខណ្ឌ​ទាំងអស់​នោះ​មក​ជូន​ជា​បន្ត។ តើ​លក្ខខណ្ឌ​បន្ត​បន្ទាប់​នោះ មាន​លក្ខខណ្ឌ​អ្វី​ខ្លះ?
លក្ខណ្ឌទីបី៖ ជា​លក្ខខណ្ឌ​មួយ​ដែល​គេ​បាន​កំណត់​ពី​ការ​អាវុធ​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ ​ប្រើប្រាស់ សម្រាប់​ការ​ប្រកួត ដែល​អាវុធ​ទាំង​នោះ​សម​ស្រប​ទៅ​នឹង​Mode និង Map ដែល​បាន​ដាក់​អោយ​ជ្រើសរើស​ អាវុធ​ដែល​ត្រូវ​ប្រើ​មាន​ដូចជា៖

+Assault Rifle : AK47u (Assault Rifle), PT AK (Assault Rifle), Tournament Silver M4, AUG_A3, Tiger 95, Wild Moon G36, L85_A1, Soul FN2000, Tar21 (Assault Rifle), Warrior03 (Assault Rifle), White Tiger 95 (Assault Rifle), Strategy AK47, Strategy M4, Detachable Muted M4A1
+Sniper : AWP (Sniper), Pink Wings (Sniper), Green 85 Sniper, QBU88 (Sniper), Camouflage AWP
+Micro Punch : Tiger Elite MP5, Honor KrissSV (Micro Punch), UMP45 (Micro SMG), P90 (Sub-Gun), PP2000 (Micro Punch)+Pistol: Desert Eagle (Pistol), Mauser Pistol (Pistol), M500 (Revolver), Black Feather M1911 (Pistol)
+Grenade : Type 82 (Grenade), M18 (Fog Grenade), Thrill Fog, CTS (Lightning Bomb), Wood Handle Grenade
+Melee : Blade, Sold Brick, , Cal Cobra (Double Blade), Malay Martial Blade, CCCP-AX (melee), Beer Bottle, National Team Broadsword, Exorcism Spade
+Card :
Protection Card LV1, Grenade Pack LV2, Low-key Magnificence, Dance card (Free Dance/ Thomas Dance/ Disco Dance/ Nobody Dance/ Samba Dance)

ចំណែក​ឯ​លក្ខខណ្ឌ ​ទី​បួន គឺ​ សំដៅ​ទៅលើ​ការ​ជជែក​គ្នា​ទាំង​​ក្នុង​ និង​ឆ្លង​ក្រុម ។ មាន​ន័យ​ថា គ្រប់​អ្នក​ចូលរួម​ប្រកួត​ដាច់​ខាត​តម្រូវ​ឲ្យ​ប្រើ​ពាក្យ​ពេចន៍ ឬ​និយាយ​ស្ដី​ឲ្យ​បាន​​សមរម្យ ​ជៀសវាង​ការ​ប្រមាថ​ ​ប្រើ​ពាក្យ​អសុរស​  ឌឺដង ជា​ដាច់​ខាត​ទៅ​លើ​ដៃ​គូ​ប្រកួត។ ពេល​កំពុង​ប្រកួត​ សមាជិក​ក្រុម​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​តែ​ Team Messages បន្ទាប់​ពី​ប្រធាន​ក្រុម​ស្លាប់​បាត់​បង់ជីវិត ខណៈ​ដែល​ chatting channel មាន​សិទ្ធ​ប្រើប្រាស់​តែ​Team Leader ម្នាក់​ប៉ុណ្ណោះ។

ក្នុង​ករណី​ណា ​មួយ​ដែល សមាជិក​ក្រុម​ណា​ម្នាក់​បាន​ប្រើ​ Public Channel នោះ​ចាត់ទុក​ថា ពួក​គេ​បាន​បំពាន​លើ​លក្ខខ័ណ្ឌ​ដែល​បាន​កំណត់។ បន្ថែម​ពី​នេះ​ពេល​កំពុង​ប្រកួត​ នៅ​ពេល​ដែល​តួអង្គ​របស់​អ្នក​ត្រូវ​បាន​តួអង្គ​ម្ខាង​ទៀត​សម្លាប់​ ដូច្នេះ​មិន​អនុញ្ញាត​​ឲ្យ​អ្នក​ស្លាប់​នោះ​​បន្ត​ជជែក​ជាមួយ​សមាជិក​ក្រុម​ ឬ​ប្រាប់​ពី​ទីតាំង​សត្រូវ​ដល់​សមាជិក​ខ្លួន​ឡើយ។ ហើយ​លើស​ពី​នេះ​ទៅ​ទៀត អ្នក​ចូល​រួម​ប្រកួត​ទាំងអស់​ គឺ​ហាម​ជា​ដាច់ខាត​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​ 3rd party communication ដូចជា Skye, MSN Messenger ជាដើម។

លក្ខខណ្ឌទី៥ ឯ​នេះ​គឺ​បង្ហាញ​ពី​ពេលវេលា​មុន​ប្រកួត​ ដែល​ក្នុង​នោះ​ ក្រុម​ដែល​ត្រូវ​ចូលរួម​ប្រកួត​ដាច់ខាត​ត្រូវ​រាយ​ការណ៍​ទៅ​ក្រុម​របស់​ ខ្លួន​យ៉ាង​តិច​ ៣០នាទី មុន​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម។ ប្រសិន​បើ​​ដល់​ពេល​ប្រកួត​ហើយ​នៅ​តែ​មិន​ទាន់​បង្ហាញ​ខ្លួន​  ឬ​មាន​ការ​យឺតយ៉ាវ​នៅ​ពេល​ប្រកួត​នោះ​ ករណី​លើស​ពី​ ១៥នាទី​ នោះ​គឺ​​ចាត់​ទុក​ថា អវត្តមាន ឬ​បោះ​បង់​ការ​ប្រកួត(ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ)។ ដូច្នេះ​ក្រុម​ម្ខាង​ទៀត​ចាត់​ទុក​ថា​ឈ្នះ​ ហើយ​រង់ចាំ​ការ​ប្រកួត​បន្ត។

លក្ខខណ្ឌ​នៃ​ ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ គឺ​បង្កើត​ឡើង​ដើម្បី​អោយ​ក្រុម​ចូល​រួម​ប្រកួត​ទាំងអស់ ដើម្បី​​​ប្រយុទ្ធ​គ្នា​​ដណ្ដើម​ជើង​ឯក​​ក្នុង​កម្មវិធី ​ AK World Championship ដែល​មាន​ ៦ ប្រទេស​ចូល​រួម​មាន​ដូច​ជា ម៉ាឡេស៊ី (ម្ចាស់​ផ្ទះ) ថៃ ចិន ឥណ្ឌូណេស៊ី សិង្ហបុរី និង​កម្ពុជា ។
ក្រោយ​ពី​លក្ខខណ្ឌ​ទី​៤ និងទី៥ ត្រូវ​បាន​បក​ស្រាយ​រួច​មក តើ​មិត្ត​ទាំងអស់​គ្នា​គិត​ថា​វា​ពិត​ជា​ពិបាក​ទេ​សម្រាប់​ក្រុម​ទាំងពីរ ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី?

លក្ខខណ្ឌ ជា​បន្ត​នឹង​ចេញ​ផ្សាយ​លេខ​បន្ទាប់…