AK War Journal: ព្រឹក​ថ្ងៃ​ទី ១៣ ពួក​គេ​ទៅ​ហើយ…

February 1, 2012

ព្រឹក​ថ្ងៃ​សុក្រ ទី ១៣ មករា​នេះ ក្រុម​ខ្លាំង​AK ប្រចាំ​កម្ពុជា The Hell’s Gate និង​Red Boy Clubនឹង​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ហើយ ក្នុង​គោលបំណង​ចូលរួម​ការ​ប្រកួត ជម្រុះ​លំដាប់​អន្តរជាតិ​ជា​បន្ត ចំនួន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ថ្ងៃ​ទី ១៤-១៥ មករា។

បន្ទាប់​ពី​ហ្វឹកហាត់ ពង្រឹង​សមត្ថភាព ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី បំបែក​ក្បួនសឹក​សត្រូវ ក៏​ដូចជា​បំពាក់បំប៉ន​លើ​ចំណុច​ខ្វះខាត​ផ្នែក​បច្ចេកទេស​ផ្សេង​ទៀត ដូចជា ភាសាអង់គ្លេស ទាំង​ស្ដាប់ និង​និយាយ ព្រម​ទាំង​ការ​ប្រើប្រាស់​កុំព្យូទ័រ​ឲ្យ​កាន់​តែ​ស្ទាត់​ជំនាញ ក្រុម​ទាំង​ពីរ​នេះ បាន​ប្រកាស​ថា ពួក​គេ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ប្រកួត។