AK War Journal: AK International Championship ចាប់​ផ្ដើម​នៅ​ពេល​បន្តិច​ទៀត​នេះ

February 1, 2012

ការ​ប្រកួត​ AK International Championship ដែល​មាន​ជើង​ខ្លាំង​មក​ពី​ប្រាំមួយ​ប្រទេស​ចូល​រួម​នៅ​ទឹក​ដី​ម៉ាឡេស៊ី​នឹង​ ធ្វើ​ការ​ចាប់​ផ្ដើម​បើក​ឆាក​នៅ​វេលា​ម៉ោង​១០​ព្រឹក​(ម៉ោង​នៅ​ម៉ាឡេស៊ី) ដែល​ត្រូវ​នឹង​ម៉ោង​៩​ព្រឹក​នៅ​កម្ពុជា។

តើ​ប្រិយមិត្ត ​ដែល​គាំទ្រ​ក្រុម​តំណាង​មក​ពី​កម្ពុជា​ Red Boy Club និង The Hell’s Gate មាន​សង្ឃឹម​យ៉ាង​ណា​ដែល​នៅ​ពេល​ពួក​គេ​បាន​មក​លើក​ទង់ជាតិ​កម្ពុជា​រួម​គ្នា ​ជា​មួយ​ជើង​ខ្លាំង​មក​ពី​៥​ប្រទេស​ផ្សេង​ទៀត​មុន​ការ​ប្រកួត​មក​ដល់​នេះ?

ដឹង​ទេ​ថា​ពេល ​នេះ​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​ពេល​ដែល​បាន​ជួប​ជា​មួយ ​គូបដិបក្ខ​ដែល​ត្រូវ​ជួប​គ្នា​នៅ​ពេល​ខាង​មុខ? ក្រោយ​ពី​បាន​ធ្វើ​ការ​សាកល្បង​ និង​ស្ដាប់​ការ​ណែនាំ​ពី​នីតិ​វិធី​ក្នុង​ការ​ប្រកួត​ហើយ​ពួក​គេ​នៅ​តែ​មាន​ ទំនុក​ចិត្ត​ថា​នឹង​លើក​ទង់ជាតិ​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​អបអរ​ ជ័យជម្នះ​ទេ?

បូវីន និង​ សំរិទ្ធ ដែល​ជា​ប្រធាន​ក្រុម​តំណាង​អោយ​កម្ពុជា​សុទ្ធ​តែ​បាន​បង្ហាញ​ពី​អារម្មណ៍​ ដូច​គ្នា​ថា មក​ដល់​ម៉ាឡេស៊ី​ពួក​គេ​នៅ​តែ​មាន​ទំនុក​ចិត្ត​ជា​ពិសេស​ក្រោយ​ពេល​បាន​ទទួល ​ទាន​អាហារ​រួម​គ្នា​ជា​មួយ​ក្រុម​ផ្សេង​ទៀត​និង​មាន​ការ​សួរ​នាំ​រាក់ទាក់​ គ្នា​យ៉ាង​កក់​ក្ដៅ។

បូវីន បាន​សង្កត់​ធ្ងន់​ក្រោយ​ពី​បាន​ធ្វើ​ការ​សាកល្បង​រួម​ជា​មួយ​ក្រុម​ថា ចំពោះ​ច្បាប់​ក្នុង​ការ​ប្រកួត​គឺ​មិន​មាន​អ្វី​ប្លែក​ពី​កម្ពុជា​ទេ ប៉ុន្តែ​កម្មវិធី​នៅ​ក្នុង​នោះ​ខុស​គ្នា​បន្តិច​គឺ​នៅ​កម្ពុជា​ការ​បាញ់ Head Shot (បាញ់ចំក្បាល​តួ​អង្គ) តែ​មួយ​គ្រាប់​នឹង​ស្លាប់ ប៉ុន្តែ​សម្រាប់​នៅ​ម៉ាឡេស៊ី​ពី​ពីរ​ទៅ​បី​គ្រាប់​ទើប​ស្លាប់។ “នេះ​ក៏​មិន​ធ្វើ​អោយ​ខ្ញុំ​ព្រួយ​បារម្ភ​ដែល​បង​ ប៉ុន្តែ​អ្វី​​ដែល​ពួក​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​គឺ​ Keyboard មិន​ដូច​ Keyboard ដែល​ពួក​ខ្ញុំ​ធ្លាប់​ប្រើ​នៅ​ខ្មែរ​ទេ”។

ចំពោះ​បញ្ហា​ នេះ​ក្រុម​ការងារ​ Sabay កំពុង​ស្នើ​សុំ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ Keyboard ហើយ​សង្ឃឹម​ថា​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រួច​រាល់​មុន​ការ​ប្រកួត។ក្រៅ​ពី​ បញ្ហា​នេះ​ក្រុម​ទាំង​ពីរ​នៅ​តែ​បង្ហាញ​ពី​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​ថា​នឹង ​នាំ​យក​ជ័យជម្នះ​ត្រឡប់​ទៅ​កម្ពុជា​វិញ។

សំគាល់៖ Red Boy Club នឹង​ប្ដូរ​ឈ្មោះ​ជា Cambodia 2 នៅ​ក្នុង​ការ​ប្រកួត ខណៈ​ដែល The Hell’s Gate ផ្លាស់​ជា Cambodia 1។

ការ​ប្រកួត​បើក​ឆាក​៖

Malay 1 ប្រកួត​ជា​មួយ Malay 2
Indonesia 1 ប្រកួត​ជា​មួយ China 1
China 2 ប្រកួត​ជា​មួយ Singapore 1
Singopore 2 ប្រកួត​ជា​មួយ Thailand 1
Thailand 2 ប្រកួត​ជា​មួយ Malay 3
Cambodia 1 ប្រកួត​ជា​មួយ Cambidia 2

សូមចុចទីនេះដើម្បីទស្សនាការ ​ផ្សាយបន្តផ្ទាល់

សូមចុចទីនេះដើម្បីមើលលទ្ធផល