NeverCare ល្បីពេញឆាកអន្តរជាតិ

January 30, 2013

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត MATIC Xshot ឆ្នាំ​២០១៣ ដែល​ប្រទេស​ថៃ​ទទួល​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការណ៍​និង​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ ដោយ​លទ្ធផល​ចុងក្រោយ​គឺ​ក្រុម SoD HolyAce របស់​សិង្ហបុរី​ជា​ជយលាភី បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​កម្ពុជា NeverCare នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ទោះ​បី​មិន​អាច​ក្លាយ​ជា​ម្ចាស់​ជយលាភី ប៉ុន្តែ NeverCare បាន​ក្លាយ​ជា​ក្រុម​កម្ពុជា​ដំបូង​គេ​ ដែល​មាន​លទ្ធភាព​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​បាន​កំណត់​ត្រា​ថ្មី​សម្រាប់​ក្រុម AK អនឡាញ​កម្ពុជានៅ​លើ​ឆាក​អន្តរជាតិ។

សូម​ទស្សនា​រូបភាព និង​សកម្មភាព​មួយ​ចំនួន​របស់​ក្រុម NeverCare នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួតXshot MATIC 2013 រយៈ​ពេល​ពីរ​ថ្ងៃ​នេះ។

Written by yornsophearith