ប្រទេស​កម្ពុជា នឹង​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត AK អនឡាញ AK  MATIC លក្ខណៈ​អន្តរជាតិ​ឆ្នាំ ២០១៤​ បន្ទាប់​ពី​ប្រទេស​ថៃ​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៣។

ពិធី​ផ្ទេរ​បាន​ធ្វើ​ឡើង នា​ឱកាស​បញ្ចប់​កម្មវិធី​ប្រកួត​ Xshot MATIC 2013​ កាល​ពី​ថ្ងៃ ២៧ មករា ដោយ​មាន​អ្នក​តំណាង​ទទួល​រៀបចំ​មក​ពី​ប្រទេស​កម្ពុជា និង​អ្នក​តំណាង​ដឹកនាំក្រុម​កីឡាករ​មក​ពី​បណ្តា​ប្រទេស​​ជា​ច្រើន​ទៀត បង្ហាញ​វត្តមានចូលរួមជា​សាក្សីផង​ដែរ។ ព័ត៌មាន​ផ្សេងៗជុំវិញ ដំណើរការណ៍​រៀបចំ​កម្មវិធីនេះ Sabay នឹងចុះផ្សាយនៅ​លើក​ក្រោយ​ទៀត៕

Written by yornsophearith