ការណែនាំ
- ក្នុងតំបន់នេះនឹងត្រូវធ្វើការប្រកួតជម្រុះតាមបណ្តាខេត្តជាសមាជិកដើម្បីស្វែងរកក្រុមខ្លាំងប្រចាំខេត្តនីមួយៗ ហើយបន្តធ្វើការប្រកួតក្នុងវិញ្ញាសារ AK2(Bomb Mode) តំណាងឲ្យតំបន់ទី១ទៅកាន់ NET ២០១៨ FINAL ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ។
 
+ការចុះឈ្មោះ រហូតដល់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ ។ ក្រុមដែលចុះឈ្មោះតម្រូវឲ្យសមាជិកយ៉ាងតិចម្នាក់ជាអ្នករស់នៅក្នុង ខេត្ត ឬក្រុងដែលប្រកួតក្នុងតំបន់ទី១នេះ ។
 
ចំនួនក្រុមនៃខេត្តដែលត្រូវប្រកួតប្រចាំតំបន់
+ វិញ្ញាសារ AK2 (Bomb Mode)៖
- ខេត្តបាត់ដំបង ៣ក្រុម
 
- ខេត្តបន្ទាយមានជ័យ ២ក្រុម
 
- ខេត្តពោធិ៍សាត់ ១ក្រុម
 
- ខេត្តប៉ៃលិន ១ក្រុម
 
- ខេត្តកំពង់ឆ្នាំង ១ក្រុម
 
 
+ពេលវេលានៃការប្រកួត
ការប្រកួតជម្រុះប្រចាំខេត្ត៖
- កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង,ប៉ៃលិន និងបន្ទាយមានជ័យ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដំណាលគ្នា។
 
- ក្នុងករណីដែលមានចំនួនក្រុមចុះឈ្មោះច្រើនយើងនឹងធ្វើការផ្លាស់ប្ដូរពេលវេលា។
 
- ប្រកួតជ្រើសរើសជើងឯកប្រចាំតំបន់៖
 
- នៅថ្ងៃសៅរ៍ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ (ក្រុមទាំងអស់នឹងប្រកួតស្វែងរកលេខ១ និងលេខ២)  ជាប្រកួតតាមបែប Online Competition ដោយមានការ Live ផ្ទាល់ពី Facebook Page របស់ AK Sabay *OfficialPage
 
 
+   លក្ខខ័ណ្ឌនៃការប្រកួត
- រង្វាន់សរុបសម្រាប់ការប្រកួតប្រចាំតំបន់លើវិញ្ញាសារ AK2 (Bomb Mode):
- ក្រុមខ្លាំងលេខ១ ទទួលបាន ១,០០០$ + ២០,០០០ SG
 
- ក្រុមខ្លាំងលេខ២ ទទួលបាន ៥០០$ + ២០,០០០ SG
 
 
+  សំគាល់:
- ក្រុមដែលឈ្នះតំណាងឲ្យតំបន់ទី៣ នឹងទទួលបានការស្នាក់នៅ អាហារ និងការធ្វើដំណើរ នៅពេលប្រកួត NET FINAL ២០១៨។
 
- ប្រសិនបើក្រុមណាមួយបោះបង់សិទ្ធក្នុងការប្រកួត នោះត្រូវជំនួសដោយក្រុមដែលមានចំណាត់ថ្នាក់បន្ទាប់។
 
- ក្រុមការងាររបស់យើង រក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជម្រាបជូនជាមុន។
 
- ចំណាំ៖ កីឡាករណាដែលបានជាប់ប្រចាំតំបន់រួចហើយមិនមានសិទ្ធទៅប្រកួតនៅតំបន់ផ្សេងបានទេ។ ប្រសិនបើក្រុមការងារយើងចាប់បាននោះកីឡាកររូបនោះនឹងត្រូវដកចេញពីការប្រកួត NET 2018 តែម្ដង រីឯក្រុមដែលអនុញ្ញាតអោយកីឡាករដែលជាប់ហើយមកចូលជាសមាជិកក្រុមនោះយើងនឹងដកសិទ្ធប្រកួតប្រចាំតំបន់នោះចេញ។
 
 
ចំណាំ៖ កីឡាករណាដែលបានជាប់ប្រចាំតំបន់រួចហើយមិនមានសិទ្ធទៅប្រកួតនៅតំបន់ផ្សេងបានទេ។ ប្រសិនបើក្រុមការងារយើងចាប់បាននោះកីឡាកររូបនោះនឹងត្រូវដកចេញពីការប្រកួត NET 2018 តែម្ដង រីឯក្រុមដែលអនុញ្ញាតអោយកីឡាករដែលជាប់ហើយមកចូលជាសមាជិកក្រុមនោះយើងនឹងដកសិទ្ធប្រកួតប្រចាំតំបន់នោះចេញ។
 
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168