មហាព្រឹត្តិការណ៍ប្រកួត CCC 2014

September 30, 2014

មហា​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​ ​ដើម្បី​ស្វែង​រក​ក្រុម​ជើង​ខ្លាំង​លើ​ពីរ​សេវាកម្សាន្ត​ AK Online ​& ​Naga Online​ ​ដែល​អ្នក​ទទឹង​រង​ចាំ​នោះ​​បាន​មក​ដល់​ហើយ​។​ ​​​នេះ​ជា​លើក​ទី​បួន​ហើយ​ ​ដែល​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​នេះ​បាន​ប្រារព្ធ​ឡើង​ ​ដោយ​មាន​ក្រុម​ជា​ច្រើន​មក​ពី​បណ្តា​ខេត្ត​នា​នាទូ​ទាំង​ប្រទេស​​ បាន​ចូល​រួម​ធ្វើ​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​​​ស្វាញ​​​ ​​ដើម្បី​​ក្លាយ​​ជា​​កំពូល​ក្រុម​ជើង​ខ្លាំង​។ ​ជា​ពិសេស​ក្រុម​ជើង​ខ្លាំង​លើ​សេវា​កម្សាន្ត​ AK Online ​នឹងមាន​ឱកាស​ទៅ​ធ្វើ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ ​ក្នុង​នាម​ជា​ក្រុម​ដំណាង​អោយ​ប្រទេស​កម្ពុជា​។  ​​សម្រាប់​​ប្រិយ​​មិត្ត​​ដែល​​មាន​​បំណង​​ចង់​​ធ្វើ​​ការ​​ប្រកួត​​ប្រជែង​​ក្នុង​​មហា​​ព្រឹត្តិ​ការណ៍​ប្រកួត​ CCC​ 2014​ ​នេះ​ ​អាច​ស្វែង​រក​ទី​កន្លែង​ប្រកួត​ដែល​នៅ​ជិត​អ្នក​បំផុត​ឬ​ទំនាក់​ទំនង​មក​កាន់​៖ ​០២៣ ៨៨ ៣០០០។

ទីកន្លែងប្រកួត៖

  • រាជធានីភ្នំពេញ

សូមរួសរាន់ឡើងកុំអោយមហាព្រឹត្តិការណ៍​ប្រកួតប្រជែងនេះកន្លងផុតអោយសោះ!!

AK Team